Ad Code

ឆ្នាំ​២០១៨​ សមត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀន​ជាង​៦០០០​ករណី ​ដកហូត​ថ្នាំញៀន​ជាង​៥០០​គីឡូក្រាម​



​ភ្នំពេញ ៖ យោងតាម​របាយការណ៍​ដែល​កា​សែត​កម្ពុ​ជាថ្មី ទទួលបាន​ពី​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​ន​គ​របាល​ជាតិ បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៨ សមត្ថកិច្ច​ទូទាំងប្រទេស​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​ប្រមាណ​៦,៧៩២​ករណី ឃាត់ខ្លួន​ជនល្មើស​១៣,៣៩៧​នាក់ (​ស្រី​១,០១១​នាក់​) និង​អនុវត្ត​តាម​ដីកា​២២៥​ករណី ឃាត់ខ្លួន​២១៧​នាក់ (​ស្រី​៩​នាក់​) និង​រឹបអូស​គ្រឿងញៀន​ទម្ងន់​សរុប ចំនួន ៥០៨​គីឡូ​៨៩៣,៧១​ក្រាម។​

យោងតាម​របាយការណ៍​ដដែល​បន្តថា ក្នុងនោះ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាបបាន​ចំនួន​១០១៧​ករណី ឃាត់ខ្លួន​ជនល្មើស១៧៥២​នាក់ ( ស្រី២១៨​នាក់ ) ដោយ​រឹបអូស​ថ្នាំញៀន បាន​ចំនួន១៥៨​គីឡូ២១៤,៥៩​ក្រាម។ បង្ក្រាប​ករណី​ធំៗ ចាប់ពី១០០​ក្រាម ​ឡើងទៅ បាន​ចំនួន​៥៣​ករណី ឃាត់​មនុស្ស​៨៥​នាក់ ( ស្រី​២៣​នាក់ ) រឹបអូស​គ្រឿងញៀន ទម្ងន់​សរុប​១៥៦​គីឡូ​៥៨៨,៥១​ក្រាម។​

ក្នុង​ឆ្នាំ​២០១៨ មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប ដើម្បី​រួមគ្នា​បង្ការ គ្រប់គ្រង និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​​តាម​បណ្ដា​ទីតាំង​កម្សាន្ត​ផ្សេងៗ​ផងដែរ​។​

ក្រៅពីនេះ​ មន្ត្រី​ជំនាញ​ ក៏បាន​ចុះ​ស្រង់​តាម​បណ្ដា​គោលដៅ​ងាយ​រងគ្រោះ បទល្មើស​គ្រឿងញៀន សរុប ចំនួន​២៩៩៧​ទីតាំង ក្នុងនោះ​បានធ្វើ​កិច្ចសន្យា​រួម ចំនួន​៩៧២​ទីតាំង មិនទាន់​ធ្វើ​កិច្ចសន្យា ២០២៥​ទីតាំង​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu