Ad Code

អាកាសចរណ៍​វៀតណាម ​ប្រកាស​លក់​សំបុត្រ​យន្តហោះ ចាប់ពី​តម្លៃ ០​ ដុល្លារ​ ឡើងទៅ​



​ភ្នំពេញ ​៖ ដើម្បី​ជាការ​បន្ត​អបអរ​រដូវ​កាល​ឆ្នាំ​ថ្មី ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម ដែលមាន​ឈ្មោះថា Vietjet បានប្រកាស​ពី​ការលក់​សំបុត្រ​ចំនួន​១​លាន​សំបុត្រ សម្រាប់​រយៈពេល​៣​ថ្ងៃ ដោយ​តម្លៃ​សំបុត្រ​មាន​ចាប់ពី​០​ដុល្លារ​ឡើងទៅ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៩ ដែល​កម្ពុ​ជាថ្មី​ទទួលបាន ហើយ​សំបុត្រ​អា​ចរក​ទិញ​បាន​ចាប់ពីពេលនេះ​រហូតដល់​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ នៅក្នុង​ម៉ោង​ប្រូ​ម៉ូ​សិន ពិសេស​ចន្លោះ​ពី​ម៉ោង​១ ដល់​ម៉ោង​៣ រសៀល​។​

បើតាម​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​នោះ ប្រ​ម៉ូ​សិន​ពិសេស​នេះ ចាប់​អនុវត្ត​ចំពោះ​គ្រប់​ផ្លូវ​ហោះហើរ​អន្តរជាតិ​ទាំងអស់ រវាង​ប្រទេស​វៀតណាម និង​សិង្ហ​បុរី ទីក្រុង​សេ​អ៊ូ​ល ប៊ូសាន ដេ​គូ (​កូរ៉េខាងត្បូង​) ហុងកុង កាវ​ស៊ី​ង តៃប៉ិ តា​យ​ជុង តា​យ​ណាន (​កោះ​តៃវ៉ាន់​) បាងកក ភូ​កេ​ត ឈៀង​ម៉ៃ (​ប្រទេស​ថៃ​) កូ​ឡា​ឡំ​ពួរ (​ប្រទេស​ម៉ាឡេស៊ី ) ទីក្រុង​យ៉ាំង​ហ្គោ​ន (​ប្រទេស​មី​យ៉ាន់​ម៉ា​) ខេត្តសៀមរាប (​ប្រទេស​កម្ពុជា​) និង​ទីក្រុង​អូ​សា​កា ទីក្រុង​តូ​ក្យូ (​ប្រទេស​ជប៉ុន​) ។ សំបុត្រ​មាន​សុពលភាព​សម្រាប់​ការធ្វើដំណើរ​ចន្លោះ​ពីថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩​។​

តាម​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម ប្រ​ម៉ូ​សិន​ពិសេស​នេះ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ថ្មី​របស់ Vietjet ឈ្មោះថា "Love Connection - Love is Real Touch" ដែល​ផ្សារភ្ជាប់​មនុស្ស​ជាទី​ស្រលាញ់​នៅ​ទូទាំង​តំបន់ រួមមាន ប្រទេស​វៀតណាម ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ សិង្ហ​បុរី ម៉ាឡេស៊ី កម្ពុជា និង​ចិន ឲ្យ​បាន​ជួបគ្នា ហើយ​អ្នកធ្វើដំណើរ​ត្រូវបាន​អញ្ជើញ​ឲ្យ​ចែករំលែក​រឿងរ៉ាវ​ស្នេហា​របស់ខ្លួន និង​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ​ក្នុងការ​ធ្វើដំណើរ ដើម្បី​មានឱកាស​ឈ្នះ​សំបុត្រ​យន្តហោះ​ទាំង​ទៅ​ទាំង​មក​ដោយ​ឥតគិតថ្លៃ នៅតាម​គោលដៅ​ណាមួយ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet។ ការ​ចូល​រួម គឺ​ក្នុង​ទម្រង់​ជាការ​សរសេរ​ចំនួន​១០០០​ពាក្យ។

សូមបញ្ជាក់ថា Vietjet គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ​ក្នុងប្រទេស​វៀតណាម ដែល​ធ្វើ​ប្រតិបត្តិការ​ក្នុងនាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ទំនើប​មួយ ដែល​ផ្ដល់ជូន​នូវ​តម្លៃ​សំបុត្រ​ប្រកបដោយ​ភាព​សន្សំសំចៃ ជាមួយនឹង​សេវាកម្ម​ច្រើន​មុខ ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​។ ក្រុមហ៊ុន Vietjet មិន​ត្រឹមតែ​ផ្តល់​សេវា​ដឹក​ជញ្ជូន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ប្រើប្រាស់​បច្ចេកវិទ្យា​ពាណិជ្ជកម្ម​អេឡិចត្រូនិក ដើម្បី​ផ្តល់ជូន​នូវ​ផលិតផល និង​សេវាកម្ម​ផ្សេងៗ​សម្រាប់​អតិថិជន​ផងដែរ​។ ក្រុមហ៊ុន Vietjet គឺជា​សមាជិក​ពេញសិទ្ធិ​របស់​សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ (IATA) ដោយ​ទទួលបាន​វិញ្ញាបនបត្រ​សវនកម្ម​សុវត្ថិភាព​ប្រតិបត្តិការ (IOSA) ពី IATA៕



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu