Ad Code

លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃទី​២៧​មករា ​យានយន្ត​ល្មើស​៥២៥​គ្រឿង​



​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹងថា លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គិត​ចាប់​វេលា​ម៉ោង​១៤​និង​០០​នាទី ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៩ ដល់​វេលា​ម៉ោង១៤និង​០០​នាទី ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៩ មធ្យោបាយ​យានយន្ត​ល្មើស សរុបចំនួន៥២៥​គ្រឿង អប់រំ​ចំនួន​១៨៤​គ្រឿង និង​ពិន័យ ចំនួន​៣៤១​គ្រឿង។​

សរុប​លទ្ធផល​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍ រយៈពេល​២៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០១៩ ចំនួន​១៨១៩១​គ្រឿង អប់រំចំនួន៥៧៩៧​គ្រឿង និង​ពិន័យ ចំនួន១២៣៩៤​គ្រឿង។​

ដោយឡែក លទ្ធផល​ត្រួតពិនិត្យ មួក និង​កញ្ចក់ នៅក្នុង​រាជធានី​ភ្នំពេញ រយៈពេល២៧​ថ្ងៃ គិត​
ចាប់​ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ សរុប​រួម ចំនួន៦១៨០៥​គ្រឿង អប់រំចំនួន៣៧២៧​គ្រឿង មធ្យោបាយ​ពិន័យ ចំនួន៨៩៦៨​គ្រឿង ( មួក៧៦៨៤​គ្រឿង និង​កញ្ចក់២៣៨៧គ្រឿង ស្រវឹង ចំនួន១១​គ្រឿង និង​យាន​ផ្សេងៗ ចំនួន៤៨៣​គ្រឿង) ។

លទ្ធផល​ត្រួតពិនិត្យ​ល្បឿន រយៈពេល២៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ រក​ឃើញ​យានយន្ត​ល្មើស ចំនួន៥៨៤​គ្រឿង។ ចំណែក លទ្ធផល ត្រួតពិនិត្យ​ អ្នកបើកបរ​មាន​ជាតិ ស្រវឹង រយៈពេល២៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ រកឃើញ​យានយន្ត​ល្មើស ចំនួន៩​គ្រឿង អប់រំ​ចំនួន៣​គ្រឿង និង​មធ្យោបាយ​ពិន័យ ចំនួន៦​គ្រឿង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu