Ad Code

ទុស្សេ​ខ្សែភ្លើង​ ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​ នៅ​ឃុំ​ច​ង្ហា​រ​ ​អស់ទាំង​ស្រុង ​



បន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​២៨ ខែ​មករា ឆ្នាំ​២០១៩​នេះ ​មាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​ អស់ទាំង​ស្រុង និង​សម្ភារៈ ទ្រព្យសម្បត្តិ​មួយ​ចំនួន​ នៅ​ចំណុច​ភូមិ​ឈូក ឃុំ​ច​ង្ហា ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ ​សេស វិបុល អធិការ​នគរបាល​ស្រុក​អូរជ្រៅ​ បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹងថា ​ផ្ទះ​រងគ្រោះ​មាន​បណ្តោយ​១០​ម៉ែត្រ ទទឹង​៨​ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ឈើ​មាន​ម្ចាស់ផ្ទះ​​ ឈ្មោះ ពត ឃួន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​ឈូក ឃុំ​ច​ង្ហា ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។​

លោក​ស្រង់​ប្រភព​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ និង​ម្ចាស់ផ្ទះ​រងគ្រោះ​ដែល​និយាយ​ថា មូលហេតុ​ នៃ​ការ​ឆេះ​នេះ​ មកពី​ទុស្សេ​ខ្សែភ្លើង ​​​បង្ក​ឲ្យ​ឆេះផ្ទះ​អស់ទាំង​ស្រុង និង​សម្ភារៈ ទ្រព្យសម្បត្តិ​មួយ​ចំនួន។

​មន្ត្រី​សមត្ថកិច្ច អាជ្ញាធរ និង ប្រជាពលរដ្ឋ​ បាន​ខិតខំ​ជួយ​អន្តរាគមន៍​ពន្លត់ តែ​មិនបាន​លទ្ធផល​ទេ ព្រោះ​ភ្លើង​ឆាបឆេះ​តែ​១​ប៉ប្រិច​ភ្នែក​អស់ទាំង​ស្រុង ​មិន​អាច​ជញ្ជូន​ឥវ៉ាន់​ទាន់​ឡើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu