Ad Code

ធ្វើ​សកម្មភាព​លួច​យក​សត្វ​គោ​បាន​ពីរ​ក្បាល ​បម្រុង​នឹង​លក់​ហើយ ​ត្រូវ​សមត្ថកិច្ច​សួរនាំ​ ​បែកការ​



​តាកែវ ៖ ជនសង្ស័យ​ម្នាក់​ ត្រូវបាន​សមត្ថកិច្ច​ខេត្ត​​កំពត ធ្វើការ​ចាប់ខ្លួនបាន​ ជាមួយ​នឹង​សត្វ​គោ​២​ក្បាល​ដែល​បាន​លួច​យក​មកពី​ខេត្ត​តាកែវ​ បម្រុង​នឹង​លក់​ឲ្យ​ឈ្មួញ​ទៅ​ហើយ​។​

​ហេតុការណ៍​ចាប់ខ្លួន​ជនសង្ស័យ​ករណី​លួច​សត្វ​គោ​ពី​ប្រជាពលរដ្ឋ​នេះ ​បាន​ធ្វើឡើង​ដោយ​សមត្ថកិច្ច​ប៉ូលិស​ស្រុក​អង្គ​ជ័យ ខេត្ត​កំពត ខណៈ​ដែល​យក​សត្វ​គោ​លួចបាន​នោះ​បម្រុង​លក់​ឲ្យ​ម៉ូយ​ទៅហើយ​។

ក្រោយ​ចាប់ខ្លួន ​ជនសង្ស័យ​បាន​សារភាព​ថា សត្វ​គោ​នេះ​ខ្លួន​បាន​លួច​យក​នៅ​ចំណុច​វាលស្រែ ស្ថិត​នៅ​ភូមិ​ស្លែង​កោង ឃុំ​ញ៉ែងញ៉ង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ខណៈ​ដែល​ម្ចាស់​ចងទុក​ឲ្យ​ស៊ី​ស្មៅ​ មិន​ប្រយ័ត្ន កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ​២០១៩​។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នេះ​មាន ឈ្មោះ ប៊ុន វណ្ណា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ស្លែង​កោង ឃុំ​ញ៉ែងញ៉ង ស្រុក​ត្រាំកក់​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ ជាមួយនឹង​វត្ថុតាង​សត្វ​គោ​២​ក្បាល ​ត្រូវបាន​សមត្ថកិច្ច​ស្រុក​អង្គរជ័យ ទាក់ទង​និង​ប្រគល់​មក​ឲ្យ​សមត្ថកិច្ច​ស្រុក​ត្រាំកក់ ខេត្តតាកែវ​ នៅ​ថ្ងៃទី​០៧ ខែ​មករា​ ឆ្នាំ​២០១៩ ដើម្បី​យក​មក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu