Ad Code

ផល សោ​ភ័​ណ្ឌ ជួប ជេន​វត្ថិ គៀត​ខាំ​ថង ,​ចាន់ ស៊ី​ណាត ជួប យ៉​ត ផា​យ៉ាក នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​



អ្នក​ប្រដាល់​ជើង​ខ្លាំង​ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ នឹងត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ជេន​វត្ថិ គៀត​ខាំ​ថន (Jenwath Keathkhamtorn) នា​យប់​ថ្ងៃ​សុក្រ​ ទី​១១ ខែ​មករា ឆ្នាំ​២០១៩​នេះ នៅ​លើ​សង្វៀន​គូ​បូ​តា​បាយ័ន​ស្ទឹងមានជ័យ។ ពួកគេ​ទាំងពីរ នឹង​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៥ គីឡូ​ក្រាម។

ជេន​វត្ថិ គៀត​ខាំ​ថន ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​នៅ​ស្រុកថៃ។ តាម​ប្រវត្តិ ជេន​វត្ថិ គៀត​ខាំ​ថន​ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​ស្រុក​ខ្មែរ​ប៉ុន្មាន​លើក​ហើយ​កន្លងមក។ ទោះជា​យ៉ាងនេះ​ក្តី អ្នក​ប្រដាល់​ថៃ​រូបនេះ លើក​នេះ​ជួប​ប្រកួត​ជាមួយ​ផល ​សោ​ភ័​ណ្ឌ ​ប្រហែលជា​មានការ​លំបាក​បន្តិច​ហើយ ព្រោះ​សោ​ភ័​ណ្ឌ​មាន​បច្ចេកទេស​ល្អ កណ្តាប់ដៃ​រហ័ស ខ្លាំង ហើយ​កែង ក៏​មុត​ស្រួច​ទៀត។​

ប៉ុន្តែ​យ៉ាងណា អ្នក​ប្រដាល់​ថៃ​នេះ គឺ​មិនអាច​ថា គេ​ខ្សោយ​ជាង​សោ​ភ័​ណ្ឌ​នោះទេ ព្រោះ ជេន​វត្ថិ គៀត​ខាំ​ថន គេ​ធ្លាប់​វាយ​ឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ខ្មែរ​យើង​គឺ​មុត ខ្លឹម​ខ្មៅ ម្តង​ហើយ​កាលពី​ឆ្នាំ​២០១៧​កន្លងទៅ។​

ផល សោ​ភ័​ណ្ឌ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៣៥​លើក។ ​ក្នុងនោះ ផល សោ​ភ័​ណ្ឌ ​វាយ​ឈ្នះ​១១៩​លើក​ហើយ ដោយ​ចាញ់​តែ​១៤​លើក និង​ស្មើ​០២​លើក ហើយ​ធ្លាប់​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​លើ​រេញ​ចំនួន​៤៤​លើក។ សោ​ភ័​ណ្ឌ ខ្លាំង​កណ្តាប់ដៃ និង​ទាត់។ តែ​ទោះជា​យ៉ាងណា សោ​ភ័​ណ្ឌ ក៏ត្រូវ​ប្រយ័ត្ន​ដែរ សម្រាប់​ការប្រកួត​លើក​នេះ​។ ដូច្នេះ​ចាំមើល តើន​រណា​ឈ្នះ​រវាង​ផល សោ​ភ័​ណ្ឌ និង​ជេន​វត្ថិ គៀត​ខាំ​ថន នេះ?។

ចំពោះ​អ្នក​ប្រដាល់​ជើង​ខ្លាំង ចាន់ ស៊ី​ណាត ក្លិប​និរោធ​មានជ័យ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​យ៉​ត ផា​យ៉ាក ក​. អ​ឌី​សន (Yodpayak Kor.Ahdisorn)​។ ពួកគេ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម។
​ ​
យ៉​ត ផា​យ៉ាក នេះ គេ​ក៏​ជា​ជើង​ខ្លាំង​មួយរូប​នៅ​ស្រុកថៃ​ដែរ ហើយ​ គេ​ម​ ក៏​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជាច្រើនលើក​ដែរ​កន្លងមក។ យ៉​ត ផា​យ៉ាក មាន​ប្រវត្តិ​ប្រកួត​ត​៧២​លើក ឈ្នះ​៥៧​លើក ចាញ់​១៣​លើក និង​ស្មើ​០២​លើក។ យ៉ាងណា ប៉ះ​ជាមួយ ចាន់ ស៊ី​ណាត អ្នក​ប្រដាល់​ថៃ​រូបនេះ ក៏​មិនជា​ស្រួល​ខ្លួន​ប៉ុន្មាន​ដែរ។
​ចាន់ ស៊ី​ណាត គេ​មាន​ផ្លែ​ល្អ ពិសេស​គឺ​ផ្លែ​កណ្តាប់ដៃ និង​កែង ប៉ុន្តែ​អ្វីដែល​គេ​បារម្ភ​ជំនួស ​ស៊ី​ណាត នោះ គឺ​ខ្លាច​តែ​ចាញ់​កម្លាំង​ស៊ុ​ហ្វ យ៉​ត ផា​យ៉ាក មួយ​មុខ​ប៉ុណ្ណោះ​។ ចាន់ ស៊ី​ណាត ប្រកួត​ប៉ុន្មាន​ចុង​ក្រោយ​នេះ រាង​ស្រុត​ធ្លាក់​កម្លាំង​កាយសម្បទា ដែល​មើលទៅ​គឺ​មាន​លក្ខណៈ​ទន់ជ្រាយ​មែនទែន។

គេ​មិន​ហ៊ាន​អះអាង​មុន​ថា ស៊ី​ណាត ​ឈ្នះ យ៉​ត ផា​យ៉ាក ក្នុងការ​ប្រកួត​នេះ​ទេ។ ចាំមើល តើ​ស៊ី​ណាត ឈ្នះ​ឬមួយ​ក៏ យ៉​ត ផា​យ៉ាក ឈ្នះ​សម្រាប់​ការជួបគ្នា​លើកដំបូង​នេះ​?។​

ចំណែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ កូយ ឡាយ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អ៊ូច ធា​រិ​ទ្ធ ក្លិប​អាណាចក្រ​គុន​ខ្មែរ​។ ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។ យ៉ាងណា រវាង​ពួកគេ​ពីរ​នាក់​នេះ ពុំមាន​នរណា​ហ៊ាន​ទស្សន៍ទាយ​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ។ ចាំមើល តើ កូយ ឡាយ អាច​យកឈ្នះ​អ៊ូច ធា​រិ​ទ្ធ បាន​ឬ​អត់?។​

សុខ វី​រ៉ា អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ ឡុ​ក ប៊ុន​សំណាង អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu