Ad Code

លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃទី​២៣​មករា​ យានយន្ត​ល្មើស​៩២៥​គ្រឿង​



​ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្តាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹងថា លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គិត​ចាប់​វេលា​ម៉ោង​១៤​និង​០០​នាទី ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩ ដល់​វេលា​ម៉ោង១៤​និង​០០​នាទី ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៩ មធ្យោបាយ​យានយន្ត​ល្មើស សរុប ចំនួន៩២៥​គ្រឿង អប់រំ ចំនួន២៩៤​គ្រឿង និង​ពិន័យ ចំនួន៦៣១​គ្រឿង។​

សរុប​លទ្ធផល​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍ រយៈពេល​២៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ ចំនួន ១៥៣៤៦​គ្រឿង អប់រំ ចំនួន៤៨៣០​គ្រឿង និង​ពិន័យ ចំនួន​១០៥១៦​គ្រឿង ។​

ដោយឡែក លទ្ធផល​ត្រួតពិនិត្យ មួក និង​កញ្ចក់ នៅក្នុង​រាជធានី​ភ្នំពេញ រយៈពេល​២៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ សរុប​រួម ចំនួន៥១៥៨៤​គ្រឿង អប់រំ ចំនួន៣០៥៦​គ្រឿង មធ្យោបាយ​ពិន័យ ចំនួន៨៩៤៤​គ្រឿង ( មួក៦៥២១​គ្រឿង និង​កញ្ចក់​២០១០​គ្រឿង ស្រវឹង​ចំនួន​១១​គ្រឿង និង​យាន​ផ្សេងៗ ចំនួន៤០២​គ្រឿង ) ។

លទ្ធផល​ត្រួតពិនិត្យ​ល្បឿន រយៈពេល២៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ រកឃើញ​យានយន្ត​ល្មើស ចំនួន៤៨៩​គ្រឿង។ ចំណែក លទ្ធផល ត្រួតពិនិត្យ​អ្នកបើកបរ​មាន​ជាតិ ស្រវឹង រយៈពេល​២៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ រក​ឃើញ​យានយន្ត​ល្មើស ចំនួន​៩​គ្រឿង អប់រំ​ចំនួន​៣​គ្រឿង និង​មធ្យោបាយ​ពិន័យ ចំនួន៦​គ្រឿង៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu