Ad Code

អតីត​ប្រធាន​តុលាការ​កំពូល​កូរ៉េខាងត្បូង​ ត្រូវបាន​ចាប់ខ្លួន​ក្នុងការ​ស៊ើបអង្កេត​ករណី​រំលោភបំពាន​អំណាច



អតីត​ប្រធាន​តុលាការ​កំពូល​កូរ៉េខាងត្បូង​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​លើ​ការចោទប្រកាន់​ពីបទ​រំលោភបំពាន​អំណាច​សម្រាប់​ការ​ជ្រៀតជ្រែក​ក្នុង​ការ​កាត់ក្តី​ដើម្បី​ជួយ​ដល់​លោកស្រី​ប្រធានាធិបតី Park Geun-hye ដែល​ឥឡូវនេះ​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​។​

លោក Yang Sung-tae គឺជា​ប្រធាន​ចៅក្រម​នៅ​តុលាការ​កំពូល​រយៈពេល​៦​ឆ្នាំ​រហូតដល់​គាត់​ចូលនិវត្តន៍​នៅក្នុង​ឆ្នាំ​២០១៧​។​

អ្នកនយោបាយ​នៅ​កូរ៉េខាងត្បូង​មាន​បញ្ហា​ផ្លូវច្បាប់​ជា​យូរ​មកហើយ​ដោយ​អតីត​ប្រធានាធិបតី​ដែល​នៅមាន​ជីវិត​ទាំងអស់​របស់​ប្រទេស​នេះ​កំពុង​ជាប់ពន្ធនាគារ​ឬ​ជាប់ពន្ធនាគារ​រួចហើយ​។​

ប៉ុន្តែ​លោក Yang គឺជា​អតីត​ចៅក្រម​កំពូល​ដំបូង​គេ​ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុងករណី​មួយ​ដែល​បានលើកឡើង​ជា​សំណួរ​អំពី​ការបែងចែក​អំណាច​និង​ឯករាជ្យភាព​នៃ​ប្រព័ន្ធតុលាការ​នៅក្នុង​ប្រទេស​នេះ​។​

បុរស​វ័យ​៧១​ឆ្នាំ​រូបនេះ​កំពុង​ស្វែងរក​ការបង្កើត​សាលាឧទ្ធរណ៍​មួយ​ដាច់ដោយឡែក​ពីគ្នា​ហើយ​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​ព្យាយាម​ជ្រៀតជ្រែក​ក្នុងករណី​ដើម្បី​ឲ្យ​លោកស្រី​ប្រធានាធិបតី Park Geun-hye ឈ្នះ​ការគាំទ្រ​ផ្នែក​នយោបាយ​។​

គាត់​ត្រូវបាន​គេ​ចោទប្រកាន់ថា​មាន​ចេតនា​ព្យាយាម​ពន្យា​ពេល​ពាក្យបណ្តឹង​អំពី​ប្រាស់​សំណង​ដែល​ត្រូវបាន​លើកឡើង​ដោយ​អតីតជន​រងគ្រោះ​ដោយ​ពលកម្ម​ទាំង​បង្ខំ​សម័យ​សង្គ្រាម​ប្រឆាំងនឹង​ក្រុមហ៊ុន​ជប៉ុន​ចំពេល​លោកស្រី Park ព្យាយាម​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​ជាមួយ​ទីក្រុង​តូ​ក្យូ​។​

យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ការចោទប្រកាន់​របស់​រដ្ឋអាជ្ញា​មាន​ប្រហែល​២៦០​ទំព័រ​ហើយ​មាន​ចំនួន​ប្រហែល​៤០​ករណី​រួមទាំង​ការរំលោភបំពាន​អំណាច​និង​ការ​លេច​ធ្លាយ​អាថ៌កំបាំង​រដ្ឋ​ផងដែរ​។​

គាត់​ត្រូវបាន​គេ​និយាយថា បាន​បញ្ជា​ឲ្យ​បង្កើត​បញ្ជី​ឈ្មោះ​ចៅក្រម​ដែល​ប្រឆាំងនឹង​គំនិត​ផ្តួចផ្តើម​របស់គាត់​ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ខូច​ដល់​អាជីព​របស់​ពួកគេ​។​

ទោះបីជា​យ៉ាងណាក៏ដោយ អតីត​ប្រធាន​តុលាការ​កំពូល​រូបនេះ​បាន​បដិសេធ​ការចោទប្រកាន់​ទាំង​អស់ហើយ​បានស្នើ​សុំ​ឲ្យ​សាធារណជន “​មាន​ជំនឿ​លើ​ចៅក្រម​”​។​

សារព័ត៌មាន Yonhap បាន​រាយការណ៍​ថា លោក Yang ត្រូវបាន​គេ​នាំទៅ​ឃុំខ្លួន​ភ្លាមៗ​នៅឯ​មណ្ឌល​ឃុំឃាំង​ក្រុង​សេ​អ៊ូ​ល​។​

លោក​មិន​បានធ្វើ​អត្ថាធិប្បាយ​ណាមួយ​ចំពោះ​អ្នកយកព័ត៌មាន​ទេ​នៅពេល​លោក​មកដល់​តុលាការ​កាលពី​ថ្ងៃ​ពុធ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu