Ad Code

កម្លាំង​ផ្នែក​អន្តរាគមន៍ បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងករណី​រក្សាទុក ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន



ភ្នំពេញ ៖ កម្លាំង​ផ្នែក​អន្តរាគមន៍ សហ​ការ​ជាមួយ​កម្លាំង​ផ្នែក​ចរាចរណ៍ បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់ ក្នុងករណី​រក្សាទុក ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង​១១និង​៣០​នាទី នា​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៩ ត្រង់​ចំណុច​គោលដៅ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាមផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ឈ្មោះ វ៉ាន់ សុភ័ក្ត្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ភូមិ​ត្រពាំង​អណ្តែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ សម្ភារៈ​ដកហូត​១.​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​)​ចំនួន​០១​កញ្ចប់​ថង់​តូច​។ ២.​ម៉ូតូ​ម៉ាក​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CZ-1400 ចំនួន ០១​គ្រឿង​។ ៣.​ទូរស័ព្ទ​ដៃ ចំនួន ០១​គ្រឿង​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅ​មុនពេល​កើតហេតុ កម្លាំង​ផ្នែក​អន្តរាគមន៍ សហការ​ជាមួយ​កម្លាំង​ផ្នែក​ចរាចរណ៍ បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ ត្រង់ចំណុច ផ្លូវ​ទំនប់​កប់​ស្រូវ លុះដល់​វេលា​ម៉ោង​១១ និង​៣០​នាទី ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​ចំនួន​ម្នាក់ ជិះ​ម៉ូតូ​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច ដោយមាន​ការសង្ស័យ​ក​ម្លាំ​ង​យើង​ក៏បាន​ត្រួតពិនិត្យ​រកឃើញ​ក្រាម​ពណ៌​ស​ថ្លា​(​ម៉ា​ទឹកកក​)​ចំនួន​០១​កញ្ចប់​ថង់​តូច ភ្លាម​នោះ​កម្លាំង​យើង​ក៏​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​យកមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu