Ad Code

អាវុធហត្ថ​រាជធានី​បញ្ជូន​ចោរលួច ០៤​នាក់ ទៅ​តុលាការ​ផ្ដន្ទាទោស​



ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​០៩ មករា​ ឆ្នាំ​២០១៩​នេះ ​បាន​បញ្ជូន​ចោរលួច ០៤​នាក់ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស ក្នុង​នោះ​មាន ០៣​នាក់​ជា​ចោរលួច​ម៉ូតូ និង ម្នាក់ ជា​ចោរលួច​អាគុយ​ឡាន​។ ពួកគេ​ទាំង ០៤​នាក់ នេះ ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ រាជធានី​ភ្នំពេញ ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជាក់ស្តែង​បាន កាលពី​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៨។

មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ជនសង្ស័យ​ដែល​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​រួមមាន​ទី​១/ ឈ្មោះ ជុំ បូរ៉ា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ,​ទី​២/ ឈ្មោះ វ​ណ្ណី នុត ហៅ​វិត ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ,​ទី​៣/ ឈ្មោះ លី មករា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ​។​ពួកគេ​ទាំង ០៣​នាក់​នេះ ត្រូវបាន​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ខណ្ឌមានជ័យ សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១៧និង៣០​នាទី បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ ០១​គ្រឿង​ម៉ាក MSX ព​ណ៌ស ស្លាក​លេខ តាកែវ 1K-3226 ជា​របស់​ជនរងគ្រោះ​ឈ្មោះ ចាន់ វាស្នា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច ក្នុង​ការដ្ឋាន​សំណង់​មួយកន្លែង ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​ប្រភព​បន្ត​ថា ជនរងគ្រោះ ក្រោយពេល​ដឹង​ថា ​ម៉ូតូ​របស់​ខ្លួន​ត្រូវ​ចោរលួច​បាត់ ក៏បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ដើម្បី​ជួយ​ស្វែងរក ទើប​សមត្ថកិច្ច​អាវុធហត្ថ​បាន​ស្រាវជ្រាវ​តាម​វិធានការ​ជំនាញ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ពួកគេ​ទាំង ០៣​នាក់​នេះ នៅ​ចំណុច ក្រុម​៤ ភូមិ​ដំណាក់​ធំ​១ និង​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ដំណាក់​ធំ​១ ខណ្ឌមានជ័យ​២ រាជធានី​ភ្នំពេញ​។

​ក្រោម​វិធាន​ការ​ជំនាញ របស់​សមត្ថកិច្ច​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឈ្មោះ ជុំ បូរ៉ា និង​ឈ្មោះ វ​ណ្ណី នុត ហៅ​វិត បាន​សារភាព​ថា រូបគេ​ទាំង ០២​នាក់ ពិតជា​បាន​លួច​ម៉ូតូ ម៉ាក MSX(​តៃវ៉ាន់​) ពណ៌ស ស្លាក​លេខ តាកែវ 1K-3226 ជា​របស់​ជនរងគ្រោះ ខាងលើ ពិតប្រាកដ​មែន ហើយ​ថែមទាំង​លួច​យក​សម្ភារៈ​មួយចំនួនទៀត​ដូចជា កង្ហារ ,​ចង្ក្រាន​ហ្កា​ស ,​ឆ្នាំ​ដាំបាយ ,​និង​អង្ករ​មួយ​កា​រ៉ុង​។ ចំណែក​ម៉ូតូ ដែល​រូបគេ​លួច​បាន គឺ​យក​ទៅ​ឲ្យ​ឈ្មោះ លី មករា ដើម្បី​យក​ទៅ​លក់ ក្រោយមក​ឈ្មោះ លី មករា បាន​យក​ម៉ូតូ​នោះ​ទៅ​លក់​នៅ​ខេត្តកំពង់ស្ពឺ ឲ្យ​ឈ្មោះ ហួរ ភេទ​ប្រុស អាយុ​ប្រហែល ៣០​ឆ្នាំ បាន​តម្លៃ ២០​ម៉ឺន​រៀល​។ លុះដល់​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៩ ពួកគេ​ទាំង ០៣​នាក់ ក៏ត្រូវ​សមត្ថកិច្ច​អាវុធហត្ថ​ឃាត់ខ្លួន​បានតែ​ម្តង​។

​ទី​៤/ ឈ្មោះ សេន សា​គី ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ត្រូវបាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​១១:៣០​នាទី នៅ​ចំណុច ក្នុង​ការដ្ឋាន​មួយ​កន្លែង ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បន្ទាប់ពី​រូបគេ បានធ្វើ​សកម្មភាព​លួច​ដោះ​អាគុយ​អា​ប៊ុល​ឈូស​ដី នៅក្នុង​ការដ្ឋាន​មួយ​កន្លែង ចំណុច​ខាងលើ ក្នុង​ពេល​រូបគេ​ធ្វើ​សកម្មភាព​នោះ ស្រាប់​តែមាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ ឃើញ​ក៏​ធ្វើការ​ឃាត់ខ្លួន​តែម្តង​។

ក្រោយ​ការសាកសួរ​របស់​សម​ត្ថ​កិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ ខាងលើ បាន​សារភាព​ឲ្យ​ដឹងថា នៅ​ថ្ងៃកើតហេតុ​រូបគេ​បាន​ជិះ​ម៉ូតូ ០១​គ្រឿង​ម៉ា​កនិច ពណ៌​ខ្មៅ ស្លាក​លេខ ស្វាយរៀង 1L-0182 ទៅដល់​ដី​ឡូ​តិ៍​មួយកន្លែង​នៅ​ចំណុច​ខាងលើ ស្រាប់តែ​ឃើញ​អា​ប៊ុល​ឈូស​ដី​មួយគ្រឿង​ទុកចោល​គ្មាន​មនុស្ស​នៅក្បែរ ដោយ​រូបគេ​ឃើញ​ឱកាស​ល្អ ក៏​ធ្វើ​សកម្មភាព​លួច​ដោះ​អាគុយ​ចេញពី​អា​ប៊ុល​ឈូស​ដី​នោះ ស្រាប់តែ​ពេលនោះ ស្រប​ពេល​អាវុធហត្ថ​ខណ្ឌ​សែន​សុខ ល្បាត​ឃើញ​ក៏​ធ្វើការ​ឃាត់ខ្លួន​តែម្តង​។

រូបគេ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា កន្លងមក​រូបគេ​ធ្លាប់ធ្វើ​សកម្មភាព​លួច​អាគុយ​ឡាន​បានសម្រេច​ចំនួន ០៧​លើក មក​ហើយ ជាមួយ​បក្សពួក​ឈ្មោះ សូត្រ ហើយ​អាគុយ​ដែល​លួច​បាន​នោះ រូបគេ​យក​ទៅ​លក់​នៅ​ម្តុំ​ផ្សារ​តូច បាន​ពី​តម្លៃ​៨​ម៉ឺន​រៀល ទៅ​១០​ម៉ឺន​រៀល ហើយ​រូបគេ​ក៏​ប្រើប្រាស់​គ្រឿងញៀន ប្រភេទ​ម៉ា​ទឹកកក ជាប្រចាំ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu