Ad Code

អាណាព្យាបាល​សិស្ស​បឋម​សិក្សា​សូ​ភី​សួស្តី​ ហៅ​ក្រាំង​ដៃ​ កំពុង​ស្វែងរក​សប្បុរសជន​ឲ្យ​ជួយ​ជួសជុល​សាលា​ ដែល​កំពុង​ចាស់​ទ្រុឌទ្រោម



ភ្នំ​ពេ​ញ ៖ អាណាព្យាបាល​សិស្ស​នៃ​សា​លាបឋម​សិក្សា​វត្ត​សូ​ភី​សួស្តី ​ហៅ​វត្ត​ក្រាំង​ដៃ​ កំពុង​ប្រកាស​ស្វែងរក​សប្បុរសជន​ឲ្យ​ជួយ​ជួសជុល​សាលា​ ដែល​កំពុង​ចាស់​ទ្រុឌទ្រោម​ ហើយ​ម្យ៉ាងទៀត​កំពុង​ខ្វះខាត​សាលា​សម្រាប់​ឲ្យ​កូនចៅ​ប្រជាពលរដ្ឋ​បាន​ចូល​សិក្សា​។

យោង​តាម​ប្រភព​ពី​អាណាព្យាបាល​សិស្ស​បាន​និយាយ​ថា ​សាលា​បឋម​សិក្សា​វត្ត​សូ​ភី​សួស្តី​ហៅ​វត្ត​ក្រាំង​ដៃ​នេះ ​កំពុង​ចាស់​ទ្រុឌទ្រោម​ដែល​សាលា​នេះ​បាន​សាងសង់​ឡើង​តាំងពី​ឆ្នាំ​១៩៨៣​មក​ម្ល៉េះ​។ សាលា​នេះ​សង់​ពី​ថ្ម​ប្រក់​ក្បឿង​ ហើយ​ជញ្ជាំង​សាលា​ក៏​មិនទាន់​ទាំង​បាន​បូកជញ្ជាំង​ទៀត​ផង​ព្រោះ​កង្វះ​ថវិកា​។



លុះ​មកដល់​បច្ចុប្បន្ន​បន្ទប់​អគារ​មួយ​ខ្នង​បាន​ផ្អាក​ឲ្យ​សិស្ស​ចូលរៀន​ ព្រោះ​ខ្លាច​បាក់ ឬ ធ្លាក់​ក្បឿង​ដែល​ពុក​ផុយ​ធ្លាក់​មក​លើ​សិស្ស​។ ដូច្នេះហើយ​ទើប​អាណាព្យាបាល​សិស្ស​សុំ​អំពាវនាវ​ដល់​សប្បុរស​ជន​ឲ្យ​មក​ជួយ​សាងសង់​អគារ​ដែល​ចាស់​ទ្រុឌទ្រោម​នេះ​បាន​ល្អ​ស្អាត​ឡើងវិញ​ដើម្បី​ឲ្យ​កូនចៅ​ប្រជាពលរដ្ឋ​បាន​ចូល​សិក្សា​ឡើងវិញ​។

គួរ​បញ្ជាក់​ថា ​សា​លាបឋម​សិក្សា​វត្ត​សូ​ភី​សួស្តី​ ហៅ​វត្ត​ក្រាំង​ដៃ​នេះ ​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ក្រាំង​ដៃ​ ឃុំ​ធ្លក​ ស្រុក​ទ្រាំង ​ខេត្តតាកែវ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu