Ad Code

ក្រុម​ណាហ្គា​វើ​ល នឹង​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ចំនួន​៤​លើក​អំឡុងពេល​ទៅ​បោះ​ជុំរុំ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ



​ម្ចាស់​ជើងឯក​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ក្លិប​ណាហ្គាវើ​ល​ បាន​ដាក់​ផែនការ​ចេញទៅ​បោះ​ជុំរុំ​ហ្វឹកហាត់​និង​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ដកស្រង់​បច្ចេកទេស​នៅ​ប្រទេស​ថៃ ដើម្បី​ត្រៀម​មុន​ពេល​ចេញទៅ​ប្រកួត​ក្នុង​ពានរង្វាន់​លំដាប់​ទី​២​ប្រចាំ​ទ្វីបអាស៊ី (AFC Cup 2019) នៅ​ខែកុម្ភៈ ខាងមុខ​។



បើ​តាម​ផែនការ​របស់​ក្លិប​គឺ​លោក មាស ចាន់ណា ដែល​ជា​គ្រូបង្វឹក​នឹង​ដឹកនាំ​កីឡាករ​ទាំង​ខ្មែរ​និង​បរទេស​ដែល​ទើប​ចុះកិច្ចសន្យា​រួម​ធ្វើតេស្ត​សមត្ថភាព​ទៅ​ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី​៨​ដល់​១៥ ខែមករា ឆ្នាំ​២០១៨ ខាងមុខ ពោល​គឺ​ត្រៀម​ប្រកួត​មិត្តភាព​៤​ប្រកួត​នៅ​ទីនោះ​។ តាម​គម្រោង​ក្រុម​ណាហ្គា​វើ​ល នឹង​ត្រូវ​ប៉ះ​ក្រុម​Police Tero សមាជិក​ពានរង្វាន់​លី​គ​កំពូល​ថៃ​នៅ​ថ្ងៃទី​៨ ខែមករា នេះ​ខណៈ​នៅ​ថ្ងៃទី ៩ ខែ មករា បន្ត​ប៉ះ​ក្រុម Assumption United​សមាជិក​ពានរង្វាន់​លី​គ​លំដាប់​ទី​៤​របស់​ថៃ ហើយ​នៅ​ថ្ងៃទី ១០ ខែ មករា ជួប​ក្រុម​BG Pathum United សមាជិក​ពានរង្វាន់​លី​គ​លំដាប់​ទី​២​ប្រទេស​ថៃ និង​ប្រកួត​ចុងក្រោយ​នៅ​ថ្ងៃទី ១២ ខែ មករា ណាហ្គា​វើ​ល​គ្រោង​ប៉ះ​ក្រុម​Trat FC សមាជិក​ពានរង្វាន់​លី​គ​លំដាប់​ទី​២​ថៃ​ដែរ​។



សូម​បញ្ជាក់​ថា​ ក្រុម​ណាហ្គា​វើ​ល ស្ថិតនៅ​ពូ​ល F ក្នុង​ពានរង្វាន់ AFC Cup 2019 ជាមួយ​ក្រុម Hanoi FC (​ម្ចាស់​ជើងឯក​លី​គ​កំពូល​វៀតណាម​) ក្រុម​Tampines Rovers ( ជើងឯក​រង​លី​គ​កំពូល​សិង្ហ​បុរី ) និង Yangon United ( ជើងឯក​លី​គ​កំពូល​មី​យ៉ាន់​ម៉ា​) ឬ Zwekapin United​ក្រុម​លេខ​៣​នៅ​លី​គ​មី​យ៉ាន់​ម៉ា ដូចគ្នា​។ តាម​គម្រោងការ​ប្រកួត​នឹង​ចាប់ផ្ដើម​នា​ខែ កុម្ភៈ ដើមឆ្នាំ​ក្រោយ​តាម​រូបមន្ត​វិល​ជុំ​សន្សំ​ពិន្ទុ សរុប​ស្មើ​៦​ប្រកួត (​ក្នុង​ដី​និង​ក្រៅ​ដី​) ដើម្បី​យក​តែ​មួយ​ក្រុម​ឡើង​ទៅ​វគ្គ​បន្ត ដោយ​គ្រោង​នឹង​បញ្ចប់​ការប្រកួត​ទាំងមូល​នៅ​ដើមខែ​តុលា ឆ្នាំ​២០១៩​។ នេះ​ជា​ឆ្នាំ​ទី​១ សម្រាប់​ណាហ្គា​វើ​ល ក្នុង​ការ​ប្រកួត​នៅ​វគ្គ​បែងចែក​ពូ​ល​បន្ទាប់ពី​បាន​ក្លាយជា​ម្ចាស់​ជើងឯក​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០១៨ ខណៈ​កាលពី​ឆ្នាំ​២០១៧ ធ្លាប់​បាន​ចូលរួម​ប្រកួត​ម្តង​តែ​ត្រូវ​ប្រកួត​ជម្រុះ​នៅ​វគ្គ​ជម្រុះ​បឋម​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu