Ad Code

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​អញ្ជើញ​ជា​អធិបតីភាព​​ក្នុង​ពិធី​ផ្ទេរតំណែង​អគ្គនាយិកា​វិទ្យុជាតិ​កម្ពុជា​



ភ្នំពេញ ​៖ លោកស្រី ឈឹម សុ​កាន់​ឌី ដែល ពីមុន​ជា​អគ្គ​នាយិកា​រង ឥឡូវ​បាន​ឡើង​តំណែង​ជា​អគ្គ​នាយិកា​វិទ្យុជាតិ​កម្ពុជា ជំនួស​លោក ទន់ សា​រ៉ា​ត ដែល​ត្រូវ​ដំឡើង​ឋានៈ​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​។​

ពិធី​ផ្ទេរតំណែង​ជា​ផ្លូវការ​ បាន​ប្រព្រឹត្តិ​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង​ព័ត៌មាន​ ក្រោម​អធិបតីភាព​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ៗ​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ចំណុះ​ក្រសួង​ជាច្រើន​ទៀត៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu