ភ្នំពេញ ៖ នៅវេលាម៉ោង១០ និង០៥ នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពី ការចាប់ផ្តើមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ដែលកិច្ចប្រជុំនេះធ្វើឡើង ក្រោមអធិបតីភាពលោក នុត សុខុម អនុប្រធាន គ.ជ.ប នៅសាលសន្និសីទរបស់ គ.ជ.ប ហើយអ្នកចូលរួម មានតំណាងក្រុមប្រឹក្សាធម្មនុញ្ញ តំណាងព្រឹទ្ធសភា និងរដ្ឋសភា តំណាងក្រសួងពាក់ព័ន្ធ តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ តំណាងស្ថានទូតជប៉ុន និងតំណាងស្ថាប័ន សារព័ត៌មានជាតិ និងអន្តរជាតិ៕
Source: Kampuchea Thmey Daily
0 Comments