Ad Code

រុស្ស៊ី​ចោទប្រកាន់​ជប៉ុន​ចំពោះ​ការ​បង្កើន​ភាព​តានតឹង​ក្នុង​ជម្លោះ​ប្រជុំ​កោះ



ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ពុធ​បាន​ចោទប្រកាន់​ប្រទេស​ជប៉ុន​ថា​បាន​បញ្ឆេះ​ភាព​តានតឹង​មុន​ដំណើរ​ទស្សនកិច្ច​តាម​ការគ្រោងទុក​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្សូ​អា​បេស​ម្រា​ប់​កិច្ចពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​វ្ល៉ា​ឌី​មៀរ​ពូ​ទីន​ដើម្បី​បញ្ចប់​អរិភាព​សង្គ្រាមលោកលើកទី​ពីរ​ជា​ផ្លូវការ​។​

ប្រទេស​រុស្ស៊ី​និង​ជប៉ុន​មិនដែល​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​មួយ​ទេ​ដោយសារតែ​ជម្លោះទឹកដី​របស់ខ្លួន​លើ​កោះ​ចំនួន​៤​ដែល​ត្រូវបាន​ឈ្លានពាន​ដោយ​សហភាពសូវៀត​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​សង្គ្រាម​។​

ប្រទេស​រុស្ស៊ី​ហៅ​ប្រជុំ​កោះ​នោះ​ថា Kurils ហើយ​ជប៉ុន​ហៅ​ពួកគេ​ថា Northern Territories​។​
​ក្រសួងការបរទេស​រុស្ស៊ី​និយាយថា ខ្លួន​បាន​អញ្ជើញ​ឯកអគ្គរាជទូត​ជប៉ុន​លោក Toyohisa Kozuki និង​បាន​ប្រាប់​គាត់​ថា ខ្លួន​ចាត់ទុក​សេចក្តីថ្លែងការណ៍​របស់​ក្រុង​តូ​ក្យូ​នាពេល​ថ្មីៗ​នេះ​ថា​ជា “​ការប៉ុនប៉ង​ជំរុញ​បរិយាកាស​” លើ​បញ្ហា​នៃ​សន្ធិសញ្ញា​សន្តិភាព​។​

ក្រសួង​បានលើកឡើង​ពី​សេចក្តីថ្លែងការណ៍​ស្តីពី​ភាពចាំបាច់​ក្នុងការ​រៀបចំ​ពលរដ្ឋ​សម្រាប់​ការប្រគល់​ប្រជុំ​កោះ​នេះ​ទៅ​ឲ្យ​ប្រទេស​ជប៉ុន​និង​អំពី​ការ​ច្រន​ចោល​តម្រូវ​ការដែល​ឲ្យ​ប្រទេស​រុស្ស៊ី​ត្រូវ​ទូទាត់​សំណង​ដល់​អតីត​ពលរដ្ឋ​ជប៉ុន​របស់​កោះ​នេះ​ព្រមទាំង​លោក​អា​បេ​ផងដែរ​ដែល​និយាយថា ឆ្នាំ​២០១៩​នេះ​នឹង​នាំមក​នូវ​ការទម្លាយ​ភាពទាល់ច្រក​លើ​សន្ធិសញ្ញា​សន្តិភាព​។

ក្រសួង​នេះ​បាន​និយាយថា “​សេចក្តីថ្លែងការណ៍​បែបនេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សារៈសំខាន់​នៃ​កិច្ចព្រមព្រៀង​រវាង​ថ្នាក់ដឹកនាំ​ជប៉ុន​និង​រុស្ស៊ី​ក្នុងការ​ព​ន្លឿ​ន​វឌ្ឍនភាព​នៃ​ការចរចា​និង​ប្រជាជន​របស់​ប្រទេស​ទាំងពីរ​”​។​

ក្រសួង​បាន​សង្កត់ធ្ងន់ថា ជំហរ​របស់​ប្រទេស​រុស្ស៊ី​លើ​ប្រជុំ​កោះ Kurils មិន​ផ្លាស់ប្តូរ​ទេ​ហើយ​ជប៉ុន​ត្រូវតែ​ទទួលយក​នូវ​លទ្ធផល​នៃ​សង្គ្រាមលោកលើកទី​២​រួមទាំង​អធិបតេយ្យភាព​របស់​រុស្ស៊ី​លើ​ប្រជុំ​កោះ​ជម្លោះ​នេះ​ផងដែរ​។​

យោងតាម​ភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី​បាន​ឲ្យ​ដឹងថា សេចក្តីថ្លែងការណ៍​ខឹងសម្បា​នេះ​បានកើត​ឡើងខណៈ​លោក​អា​បេ​គ្រោង​នឹងធ្វើ​ទស្សនកិច្ច​ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃទី​២១​ខែមករា​ដើម្បី​ពិភាក្សា​ជាមួយ​លោកពូ​ទីន​អំពី​សន្ធិសញ្ញា​សន្តិភាព​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu