Ad Code

យុវជន​ម្នាក់​ ត្រូវ​​គេ​កាប់​​ចំនួន​២​កាំបិត​ ដោយសារ​​លួច​ទាក់ទង​ផ្ញើ​សារ​ទៅ​ស្រី​ផ្សេង​ ធ្វើ​ឲ្យ​ប្អូន​ជន​សង្ស័យ​ខូចចិត្ត



​ឧ​ត្ត​រ​មានជ័យ​ ៖​ នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​៩​និង​៣០​នាទី កម្លាំង​ជំនាញ​របស់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ទទួល​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ​ ឈ្មោះ លឹម សុ​ភ័​ក្រ​ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​បុរី​រដ្ឋបាល សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ​ថា ​មាន​ករណី ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស ដោយ​ប្រើប្រាស់​អាវុធ (​កាំបិត​)​ ដែល​បង្ក ឡើង​ដោយ​ជនសង្ស័យ ឈ្មោះ ​តុ​ន ភេទ​ប្រុស អាយុ​ប្រហែល​២២​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កំណប់ សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ ។

ក្នុង​នោះ​ដែរ ជនសង្ស័យ ​បាន​ធ្វើ​សកម្មភាព​យក​កាំបិត​កាប់​ទៅលើ​ជនរងគ្រោះ​ចំ​កែងដៃ​ឆ្វេង និង​ខ្នង​ផ្នែក​ខាងក្រោយ បណ្ដាល​ឲ្យ​រង​របួស​ ដាច់​សរសៃពួរ​កែងដៃ​។ មូលហេតុ ដោយសារតែ​ជនរង​គ្រោះ បាន​លួច​ទាក់ទង​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ដៃ​ជាមួយ​ស្រី​ផ្សេង ដែល​ធ្វើ​ឲ្យ​នារី​ជា​សង្សារ (​ត្រូវជា​ប្អូន​ជនសង្ស័យ​) ខូចចិត្ត​បាន​អារ​ ក ដៃ​ខ្លួន ធ្វើឲ្យ​ជនសង្ស័យ​ខឹង ហើយ​បាន​មក​កាប់​ទៅលើ​ជនរងគ្រោះ​ចំនួន​មួយ​កាំបិត នៅ​នឹង​មុខផ្ទះ​តែម្ដង​។ នៅ​ថ្ងៃទី​១០ ខែ​មករា ​ឆ្នាំ​២០១៩ វេលា​ម៉ោង​២​និង​០០​នាទី រំលងអធ្រាត្រ នៅ​ចំណុច​មុខ​ផ្ទះ​ជនរងគ្រោះ ស្ថិតនៅ​ភូមិ​បុរី​រដ្ឋបាល សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ​។​

ករណី​ខាងលើនេះ ​ការិយាល័យ​ជំនាញ ​បាន​ស្រាវជ្រាវ​ស្វែងរក​ឃាត់ខ្លួន​ជនសង្ស័យ​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu