Ad Code

ថ្ងៃទី​៩​មករា​ សមត្ថកិច្ច​ប​ង្ក្រា​ប​គ្រឿងញៀន​២៣​ករណី ​ឃាត់​ជនសង្ស័យ​៥០​នាក់​



​ភ្នំពេញ ៖ យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​លើក​ទី ៣ ដែល​កាសែត​កម្ពុ​ជាថ្មី​ទទួលបាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩ សមត្ថកិច្ច ចម្រុះ​ទូទាំងប្រទេស​បង្ក្រាប (​ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំ​ដុះ ផលិត​កែច្នៃ ចាត់ចែង ផ្ដល់​ទីតាំង និង​ប្រើប្រាស់​) ចំនួន២៣​ករណី ឃាត់៥០​នាក់ (​ស្រី១​នាក់​) វត្ថុតាង​ចាប់យក សរុបមេ​តំ​ហ្វេ​តា​មីន (ice) ៧,៤១​ក្រាម និង ៤២​កញ្ចប់​តូច មេ​តំ​ហ្វេ​តា​មីន (wy) ០,៩០​ក្រាម។​

ប្រភេទ​បទល្មើស​គ្រឿងញៀន ដែល​ត្រូវ​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​រួមមាន ជួញដូរ​១១​ករណី ឃាត់១៩​នាក់ (​ស្រី០​នាក់​) និង​ប្រើប្រាស់ ១២​ករណី ឃាត់ ៣១​នាក់ (​ស្រី ១​នាក់​)។ អាវុធហត្ថ បង្ក្រាប ជួញដូរ ១​ករណី ឃាត់ ២​នាក់ (​ស្រី ០​នាក់​) និង​ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់ (​ស្រី ០​នាក់​)។ ​អ្នកមាន​ផ្ទុក​សារធាតុ​ញៀន ៣១​នាក់ ជួញដូរ ០​នាក់​/១៩​នាក់ ប្រើប្រាស់ ៣១​នាក់​/៣១​នាក់។​

លទ្ធផល​ទាំងអស់​បង្ក្រាប​ដោយ៧​អង្គភាព រួមមាន Police : ៦​អង្គភាព ១ / មន្ទីរ​ ៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ៣​នាក់ ចាប់យក​ice ៦,៦៣​ក្រាម​។ ២ / បាត់ដំបង ​៖ ប្រើប្រាស់ ២​ករណី ឃាត់ ២​នាក់​។ ៣ / កណ្ដាល ​៖ ជួញដូរ ២​ករណី ឃាត់ ៤​នាក់ ចាប់យក​ice ១៦​កញ្ចប់​តូច​។ ៤ / ក្រចេះ​៖ ប្រើប្រាស់ ១​ករណី ឃាត់ ៦​នាក់ ចាប់យក​ice ១២​កញ្ចប់​តូច​។ ៥ / ឩ​ត្ត​រ​មានជ័យ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​wy ០,៩០​ក្រាម​។ ៦ / រាជធានី​ភ្នំពេញ​៖ ជួញដូរ ៦​ករណី ឃាត់ ១១​នាក់ ប្រើប្រាស់ ៧​ករណី ឃាត់ ១៩​នាក់ ចាប់យក​ice ២៤​កញ្ចប់​តូច​។ PM : ២​អង្គភាព ១ / សៀមរាប​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ចាប់យក​ice ០,៧៨​ក្រាម​។ ២ / រាជធានី​ភ្នំពេញ​៖ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់​។​

ដោយឡែក លទ្ធផល​អនុវត្តន៍​ច្បាប់​រយៈពេល​១២​ខែ (​គិតពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​២០ ខែធ្នូ​) ឆ្នាំ​២០១៨ សរុប 7823​ករណី ឃាត់​មនុស្ស 15822​នាក់ ស្រី 1300​នាក់ (​ជនបរទេស 310​នាក់ ស្រី 48​នាក់ មាន 24​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង​ដាំ​ដុះ 4932​ករណី ឃាត់ 8846​នាក់ (​ស្រី 890​នាក់​) និង​ប្រើប្រាស់ 2891​ករណី ឃាត់ 6976​នាក់ (​ស្រី 410​នាក់​) ។ អនុវត្ដ​ដីកា​៖ 235​ដីកា ឃាត់ 227​នាក់ (​ស្រី 9​នាក់​) សារធាតុ​ញៀន​គ្រប់ ប្រភេទ 532kg 174,57g កញ្ឆា​ក្រៀម 74kg 146g និង 164925​ដើម។

សម្ភារៈ​ចាប់យក រួមមាន រថយន្ដ 94​គ្រឿង ម៉ូតូ 2230​គ្រឿង ទូរស័ព្ទ 5924​គ្រឿង ជញ្ជីង 376​គ្រឿង អាវុធខ្លី 26​ដើម និង អាវុធ​វែង 13​ដើម។​
​យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​លើក​ទី៣ ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា លទ្ធផល​អនុវត្តន៍​ច្បាប់​ពី​ចាប់​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩ សរុប 151​ករណី ឃាត់​មនុស្ស 319​នាក់ ស្រី 23​នាក់ (​ជនបរទេស 0​នាក់ ស្រី 0​នាក់ មាន 0​សញ្ជាតិ​) ជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និង​ដាំ​ដុះ 77​ករណី ឃាត់ 163​នាក់ (​ស្រី 13​នាក់​) និង​ប្រើប្រាស់ 74​ករណី ឃាត់ 156​នាក់ (​ស្រី 10​នាក់​) ។ អនុវត្ដ​ន៍​ដីកា​៖ 6​ដីកា ឃាត់ 6​នាក់ (​ស្រី 0​នាក់​) សារធាតុ​ញៀន​គ្រប់​ប្រភេទ 1Kg 375,75g និង 199​កញ្ចប់ កញ្ឆា​ក្រៀម 16,59g និង0​ដើម៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu