Ad Code

ថ្ងៃទី​៨​មករា​ សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​១៩​ករណី​ ឃាត់​ជនសង្ស័យ​៤៨​នាក់​



​ភ្នំពេញ ៖ យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​លើក​ទី ៣ ដែល​កាសែត​កម្ពុ​ជាថ្មី​ទទួលបាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩ សមត្ថកិច្ច ចម្រុះ​ទូទាំងប្រទេស​បង្ក្រាប (​ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំ​ដុះ ផលិត​កែច្នៃ ចាត់ចែង ផ្ដល់​ទីតាំង និង​ប្រើប្រាស់​) ចំនួន ១៩​ករណី ឃាត់ ៤៨​នាក់ (​ស្រី ១​នាក់​) វត្ថុតាង​ចាប់យក សរុប មេ​តំ​ហ្វេ​តា​មីន (ice) ១២១,៦​ក្រាម និង ១១​កញ្ចប់​តូច។​

ប្រភេទ​បទល្មើស​គ្រឿងញៀន ដែល​ត្រូវ​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប រួមមាន ជួញដូរ ៧​ករណី ឃាត់ ២២​នាក់ (​ស្រី ០​នាក់​) និង​ប្រើប្រាស់ ១២​ករណី ឃាត់ ២៦​នាក់ (​ស្រី ១​នាក់​) ។ អនុវត្ដ​ដីកា​ ៖ ដីកា ១​ករណី ចាប់​ជនសង្ស័យ ១​នាក់ ។ អ្នកមាន​ផ្ទុក​សារធាតុ​ញៀន ២៦​នាក់ ជួញដូរ ០​នាក់​/២២​នាក់ និង​ប្រើ​ប្រើប្រាស់​២៦​នាក់​/២៦​នាក់។​

​លទ្ធផល​ទាំងអស់​បង្ក្រាប​ដោយ ៨​អង្គភាព រួមមាន Police : ៨​អង្គភាព ១ / មន្ទីរ​ ៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ប្រើប្រាស់ ២​ករណី ឃាត់ ៣​នាក់ ចាប់យក​ice ៣,៧៥​ក្រាម​។ ២ / បន្ទាយមានជ័យ ​៖ ប្រើប្រាស់ ២​ករណី ឃាត់ ៧​នាក់​។ ៣ / បាត់ដំបង​៖ ប្រើប្រាស់ ៣​ករណី ឃាត់ ៥​នាក់​។ ៤ / កំពង់​ឆ្នាំង​៖ អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់​។ ៥ / កំពង់ស្ពឺ​៖ ប្រើប្រាស់ ១​ករណី ឃាត់ ២​នាក់​។ ៦ / សៀមរាប​៖ ជួញដូរ ១​ករណី ឃាត់ ៨​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ២​នាក់ ចាប់យក​ice ១២,៦០​ក្រាម​។ ៧ / ស្ទឹងត្រែង​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​ice ១០៥,២៥​ក្រាម​។ ៨ / រាជធានី​ភ្នំពេញ​៖ ជួញដូរ ៤​ករណី ឃាត់ ១២​នាក់ ប្រើប្រាស់ ៣​ករណី ឃាត់ ៧​នាក់ ចាប់យក​ice ១១​កញ្ចប់​តូច​។​

ដោយឡែក លទ្ធផល​អនុវត្តន៍​ច្បាប់​រយៈពេល​១២​ខែ (​គិតពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​២០ ខែធ្នូ​) ឆ្នាំ​២០១៨ សរុប 7823​ករណី ឃាត់​មនុស្ស 15822​នាក់ ស្រី 1300​នាក់ (​ជនបរទេស 310​នាក់ ស្រី 48​នាក់ មាន 24​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង​ដាំ​ដុះ 4932​ករណី ឃាត់ 8846​នាក់ (​ស្រី 890​នាក់​) និង​ប្រើប្រាស់ 2891​ករណី ឃាត់ 6976​នាក់ (​ស្រី 410​នាក់​) ។ អនុវត្ដ​ដីកា​៖ 235​ដីកា ឃាត់ 227​នាក់ (​ស្រី 9​នាក់​) សារធាតុ​ញៀន​គ្រប់ ប្រភេទ 532kg 174,57g កញ្ឆា​ក្រៀម 74kg 146g និង 164925​ដើម ។ សម្ភារៈ​ចាប់យក រួមមាន រថយន្ដ 94​គ្រឿង ម៉ូតូ 2230​គ្រឿង ទូរស័ព្ទ 5924​គ្រឿង ជញ្ជីង 376​គ្រឿង អាវុធខ្លី 26​ដើម និង អាវុធ​វែង 13​ដើម។​

យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​លើក​ទី​៣ ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា លទ្ធផល​អនុវត្តន៍​ច្បាប់​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩ សរុប 128​ករណី ឃាត់​មនុស្ស 269​នាក់ ស្រី 22​នាក់ (​ជនបរទេស 0​នាក់ ស្រី 0​នាក់ មាន 0​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង​ដាំ​ដុះ 66​ករណី ឃាត់ 144​នាក់ (​ស្រី 13​នាក់​) និង​ប្រើប្រាស់ 62​ករណី ឃាត់ 125​នាក់ (​ស្រី 9​នាក់​) ។ អនុវត្ដ​ដីកា ​៖ 6​ដីកា ឃាត់ 6​នាក់ (​ស្រី 0​នាក់​) សារធាតុ​ញៀន​គ្រប់​ប្រភេទ 1Kg 367,44g និង 157​កញ្ចប់ កញ្ឆា​ក្រៀម 16,59g និង 0​ដើម៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu