Ad Code

កាន់តែ​ពិសេស និង​ប្លែក​ជាង​មុន ការ៉េម​ខ្ទះ​ក្ដៅ​ហុយ​ហុយ​របស់​ ស្វិ​ន សិន ធ្វើ​ឲ្យ​អតិថិជន​នឹកស្មាន​មិន​ដល់​



ភ្នំពេញ​ ៖ ​កាន់តែ​ថ្មី​សម្រាប់​អ្នក​និយម​ការ៉េម ពី​ហាង​ការ៉េម​ស្វិ​ន សិន​ (Swensen’s) ដ៏​ល្បីឈ្មោះ​ពី​សហរដ្ឋអាមេរិក បាន​នាំមក​នូវ​ការ៉េម​កាន់តែ​ប្លែក និង​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ប្រទេស​កម្ពុជា។

ការ៉េម​ Sizzling ដែល​ហៅ​ជា​ភាសា​ខ្មែរ​ថា ការ៉េម​ខ្ទះ​ក្ដៅ បាន​មាន​វត្តមាន​នៅក្នុង​ហាង​ការ៉េម ស្វិ​ន សិន គ្រប់​សាខា​ទាំងអស់​កាល​ពេល​ថ្មីៗ​នេះ កំពុងតែ​ទទួល​បាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហាជន​។

អ្វី​ដែល​ប្លែក​ពី​ការ៉េម​ដទៃ​នោះ គឺថា​វា​ជា​ការ​ញុំា​ការ៉េម​ក្នុង​ខ្ទះ​ក្ដៅ​ហុយ​ហុយ​តែម្ដង បើ​រសជាតិ​វិញ​នោះ​ធានាថា ​ឈ្ងុយឆ្ងាញ់​ជាប់ចិត្ត។ បើ​តាម​ប្រសាសន៍​អ្នក​នាង​​ថា សុ​ខាវ​ត្តី គ្រូ​បង្វឹក​ប្រចាំ​ហាង​ការ៉េម ស្វិ​ន សិន ឲ្យ​ដឹងថា នេះ​ជា​លើកដំបូង​ ហើយ​សម្រាប់​អ្នក​និយម​ញ៉ាំ​ការ៉េម ក៏ដូចជា​សម្រាប់​អតិថិជន​ទាំងអស់​របស់ ស្វិ​ន សិន ដែល​បាន​ញុំា​រសជាតិ​ការ៉េម​ថ្មី​មួយ​នេះ ហើយ​វា​មាននៅ​ហាង​ការ៉េម ស្វិ​ន សិន តែមួយគត់​។ អ្នកនាង​បាន​បញ្ជាក់​ថា ការ៉េម​ខ្ទះ​ក្ដៅ​នេះ មាន​បី​រសជាតិ ក្រូច ស្ដ្រ​រ​ប៊ែ​រី និង​សូកូឡា ដែល​អតិថិជន​អាច​ជ្រើសរើស​តាម​ចំណង់​ចំណូលចិត្ត​ធ្វើ​ឲ្យ​មាន​បរិយាកាស​រីករាយ​ជាមួយ​នឹង​ក្រុម​គ្រួសារ និង​មិត្ត​ភក្ដិ​ជាដើម។ ក្រៅពីនោះ សោភណភាព និង​ការ​តុបតែង​ការ៉េម​នេះ គឺ​គួរ​ឲ្យ​ទាក់ទាញ​មែនទែន​។​

អ្នកនាង សុ​ខាវ​ត្តី បាន​ប្រាប់​ឲ្យ​ដឹង​ថា ​​ការ៉េម​នេះ​ដាក់​លើ​ខ្ទះ​ក្ដៅ ហើយ​នៅ​ពេល​ដែល​ញុំា​គឺ​គេ​ស្រោច​ជាមួយ​ទឹក​សសរ ដែល​ធ្វើ​ឲ្យ​ការ៉េម​នេះ​ពុះ​ដូច​ទឹក​ពុះ និង​មាន​ផ្សេង​ហុយ​ទៀត​ផង​។ ជាពិសេស​សម្រាប់​ទឹក​សស់​សូកូឡា​ដែល​កំពុង​ពុះ ហើយ​ញុំា​ជាមួយ​ការ៉េម វា​ពិតជា​ប្លែក​មែនទែន ដូច្នេះ​យើង​មិនគួរ​ខកខាន​ឡើយ​ក្នុង​ការ​មក​សាកល្បង​ការ៉េម​មួយ​នេះ ព្រោះ​ផ្តល់ជូន​ក្នុង​រយៈពេល​ខ្លី​តែប៉ុណ្ណោះ​។​

កញ្ញា បូ​ផា គាត់​ជា​អតិថិជន​ជាប្រចាំ​របស់ ហាង ការ៉េម ស្វិ​ន​សិន បាន​ឲ្យ​ដឹងថា “​គ្រាន់តែ​លឺថា​មាន​ការ៉េម​លើ​ខ្ទះ​ក្តៅ​មែន​នោះ ខ្ញុំ​ពិតជា​ចង់​សាក​រសជាតិ​ថ្មី​នេះ​ណាស់​។​” “​នៅ​ប្រទេស​យើង មានតែ ហាង ការ​រ៉េ​ម ស្វិ​ន​សិន​ទេ​ដែល​ផ្តល់ជូន​ប្រភេទ​ការ៉េម​ក្តៅៗ ហុយៗ បែបនេះ ដែល​ពី​មុន​មក​ធ្លាប់​មានតែ​ការ៉េម​ត្រជាក់​” កញ្ញា​បាន​បញ្ជាក់​បន្ថែម។

គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំ​មុន ហាង​ការ៉េម ស្វិ​ន សិន បាន​ធ្វើ​ឲ្យ​អតិថិជន​កក្រើក​ម្ដង​ហើយ​ជាមួយនឹង​ការ៉េម​ថ្មី​ហៅថា ប៊ី​ង​សូ ដែល​មនុស្ស​គ្រប់គ្នា​តែង​និយាយ​មិន​ដាច់​ពី​មាត់​រហូត​មក​ដល់​ពេល​នេះ​។ លោក ប៉េង​លាង បាន​បង្ហើប​ឲ្យ​ដឹង​ថា​ ហាង​ការ៉េម សិ្វ​ន សិន នឹង​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ទទួល​បាន​នូវ​បទពិសោធន៍​ថ្មីៗ​ជាច្រើន​ទៀត ជាមួយ​នឹង​ផលិតផល​ថ្មី​របស់​ខ្លួន​ដែល​ត្រៀមខ្លួន​រួចរាល់​ដើម្បី​បម្រើ​ជូន​អតិថិជន​ក្នុង​ឆ្នាំ​២០១៩ នៅ​ក្នុង​វិស័យ​ការ៉េម និង​បង្អែម​មួយ​នេះ។

ស្វិ​ន​សិន ជា​ម៉ា​ក​មួយ​ក្នុង​ចំណោម​ម៉ាក​ហាង​អាហារ​ទាំង​៥​រួម​មាន ដឹ ភី​ហ្សា ខម​ផេ​នី (The Pizza Company) ការ៉េម ដេ​រី​ឃ្វី​ន (Dairy Queen) កា​ហ្វ ខូ​ស​ស្ដារ (Costa Coffee) នំ​ដូ​ហ្វ​ណាត់ និង​កា​ហ្វ គ្រី​ស​ស្ពី គ្រី​ម (Krispy Kreme) និង​បា​ប៊ី​ឃ្យូ ផ្លា​ហ្សា (BAR B Q Plaza) ដែល​ទិញ​សិទ្ធិ​ផ្ដាច់មុខ និង​បើក​ដំណើរការ​ក្នុងប្រទេស​កម្ពុជា ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ដែល​បច្ចុប្បន្ន​មាន​៥៧​ហាង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu