ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គិតចាប់វេលាម៉ោង១៤និង០០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ដល់វេលាម៉ោង១៤និង០០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ មធ្យោបាយយានយន្តល្មើស សរុប ចំនួន៥៧២គ្រឿង អប់រំ ចំនួន១៧០គ្រឿង និងពិន័យ ចំនួន៤០២គ្រឿង។
សរុបលទ្ធផលយានយន្តល្មើសច្បាប់ចរាចរណ៍ រយៈពេល១៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ចំនួន១១៤៦៧គ្រឿង អប់រំ ចំនួន៣៥៥៥គ្រឿង និងពិន័យ ចំនួន ៧៩១២គ្រឿង។
ដោយឡែក លទ្ធផលត្រួតពិនិត្យ មួក និងកញ្ចក់ នៅក្នុងរាជធានីភ្នំពេញ រយៈពេល ១៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ សរុបរួម ចំនួន៣៩៧០៦គ្រឿង អប់រំ ចំនួន២២៤៥គ្រឿង មធ្យោបាយពិន័យ ចំនួន៦៦១៣គ្រឿង ( មួក៤៨៧៣គ្រឿង និងកញ្ចក់១១៤៤១ គ្រឿងស្រវឹង ចំនួន ៦គ្រឿង និងយានផ្សេងៗ ចំនួន២៩៣គ្រឿង ) ។
លទ្ធផលត្រួតពិនិត្យល្បឿន រយៈពេល១៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ រកឃើញយានយន្តល្មើស ចំនួន៣៨០គ្រឿង។ ចំណែក លទ្ធផល ត្រួតពិនិត្យអ្នកបើកបរមានជាតិ ស្រវឹង រយៈពេល១៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ រកឃើញយានយន្តល្មើស ចំនួន៩គ្រឿង អប់រំ ចំនួន៣គ្រឿង និងមធ្យោបាយពិន័យ ចំនួន៦គ្រឿង៕
Source: Kampuchea Thmey Daily
0 Comments