Ad Code

ក្បួន​ជនអន្តោប្រវេសន៍​ថ្មី​បាន​ចូល​ទៅ​ក្នុង​ប្រទេស​ ម៉ិ​ក​ស៊ិ​ក​



ពលរដ្ឋ​អាមេរិក​កណ្ដាល​រាប់​រយ​នាក់​ បាន​ចូល​ក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក ​ដោយ​ខុសច្បាប់ ​ខណៈ​ក្បួន​ជន​ចំណាកស្រុក​ថ្មី​បំផុត​ដែល​ព្យាយាម​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​បានចាប់ផ្តើម​ឆ្លងកាត់​ព្រំប្រទល់​ម៉ិ​ក​ស៊ិ​ក​-​ហ្គា​តេ​ម៉ា​ឡា​កាលពី​ថ្ងៃ​សុក្រ។

អ្នកឆ្លើយឆ្លង AFP បាន​និយាយថា ជនអន្តោប្រវេសន៍​រាប់រយ​នាក់​បាននាំគ្នា​ជិះ​ក្បូន​បណ្តោះអាសន្ន​ដើម្បី​ឆ្លងកាត់​ទន្លេ Suchiate ឬក៏​ឆ្លងកាត់​ស្ពាន​ព្រំដែន​ ដែល​មាន​ការ​យាមកាម​ធូររលុង​នៅពេល​យប់។

ដំណើរ​របស់​ពួកគេ​អាច​បង្ក​ឲ្យ​មាន​កំហឹង​តាម Twitter ថ្មី​ពី​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump ដែល​បាន​ជំរុញ​ឲ្យ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​បញ្ឈប់​ក្បួន​បែបនេះហើយ​លោក​បាន​បង្ហោះ Twitter កាលពី​ថ្ងៃ​សុក្រ​ថា “​ក្បួន​ដ៏​ធំ​មួយទៀត​កំពុងធ្វើដំណើរ​មក​ផ្លូវ​របស់​យើង​។ ពិបាក​នឹង​បញ្ឈប់​ណាស់​ព្រោះ​គ្មាន​ជញ្ជាំង​”​។​

ជន​ចំណាកស្រុក​រាប់រយ​នាក់​ក្នុងចំណោម​២,០០០​នាក់​នៅក្នុង​ក្បួន​នេះ​បាន​ប្រមូលផ្តុំ​ដោយ​អត់ធ្មត់​នៅ​ស្ពាន​ព្រំដែន​ដោយ​រង់ចាំ​ការពិនិត្យ​របស់​អាជ្ញាធ​រ​ម៉ិ​ក​ស៊ិ​ក​។​

លោក Alejandro Encinas អនុរដ្ឋលេខាធិការ​ផ្នែក​អន្តោប្រវេសន៍​បាន​និយាយថា អាជ្ញាធរ​នឹង​បង្កើត​ប៉ុស្តិ៍​ត្រួតពិនិត្យ​នៅ​ភាគខាងត្បូង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ដើម្បី​ធ្វើ​ឲ្យ​ជនអន្តោប្រវេសន៍​ដែល​ចូល​ប្រទេស​នេះ​ត្រូវ​ចុះឈ្មោះ​ធ្វើ​ទិដ្ឋាការ​។​

លោក​និយាយថា “​យើង​កំពុង​ជូនដំណឹង​ដល់​ពួកគេ​ទាំងអស់គ្នា​ថា ពួកគេ​ត្រូវតែ​គោរព​ច្បាប់​របស់​ប្រទេស​យើង​”​។​

ក្បួន​នៃ​ជនអន្តោប្រវេសន៍​បាន​បង្ក​ឲ្យ​មាន​ការជជែក​វែកញែក​ដ៏​ខ្លាំងក្លា​នៅក្នុង​សហរដ្ឋអាមេរិក​លើ​បញ្ហា​ជញ្ជាំង​ព្រំដែន​ដែល​ស្នើឡើង​ដោយ​លោក Trump ដែលជា​ហេតុ​នាំ​ឲ្យ​មាន​ការបិទ​រដ្ឋាភិបាល​ដែល​ឥឡូវនេះ​មាន​រយៈពេល​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។​

ក្បួន​ចុងក្រោយ​បំផុត​នេះ​គឺ​តូច​ជាង​ក្បួន​មួយ​ដែលមាន​ជន​ចំណាកស្រុក​រហូតដល់​៧,០០០​នាក់​កាលពី​ចុងឆ្នាំ​មុន​ដែល​នាំ​ឲ្យ​លោក Trump ព្រមាន​ពី​ការ​លុកលុយ​របស់​ឧក្រិដ្ឋជន​ហើយ​បាន​បញ្ជូន​កងទ័ព​រាប់​ពាន់​នាក់​ទៅ​ព្រំដែន​អាមេរិក - ម៉ិ​ក​ស៊ិ​ក​៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu