រតនគិរី ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សម្នាក់ បានភ្លាមៗ នៅកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃសៅរ៍ ១៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៧៨ ទល់មុខចម្ការឈ្មោះ ផាត់ សុភា ស្ថិតក្នុងភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង។
មន្ត្រីនគរបាលប៉ុស្តិ៍យក្ខឡោមបានឲ្យដឹងថា ម៉ូតូមួយគ្រឿងម៉ាកអ៊ិចសិនធ័រ ពណ៌ខ្មៅ អត់ស្លាកលេខ បើកបរក្នុងទិសដៅ ពីកើតទៅលិច អ្នកបើកបរឈ្មោះ យ៉យ តុលា ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិទំពួន មុខរបរសិស្ស មានទីលំនៅភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី(ស្លាប់)។ រីឯរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២Q-៩៧៥១ បើកបរក្នុងទិសដៅពីលិចទៅកើត អ្នកបើកបរ ឈ្មោះ ជា ប៊ុនធី ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឡោម ឃុំអណ្តូងមាស ស្រុកអណ្តូងមាស ខេត្តរតនគីរី មុខរបរអ្នករត់តាក់ស៊ី។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខេត្ត បានចុះទៅវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ នៃស្នងការនគរបាលខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
ដោយឡែក សាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments