Ad Code

ប៉ូលិស​អូស្ត្រាលី​ចោទប្រកាន់​បុរស​ម្នាក់​ពីបទ​រំលោភ​សេពសន្ថវៈ​និង​សម្លាប់​និស្សិត​អ៊ីស្រាអែល



ប៉ូលិស​អូស្ត្រាលី​កាលពី​ថ្ងៃ​សៅរ៍​បាន​ចោទប្រកាន់​បុរស​ម្នាក់​ពីបទ​រំលោភ​សេពសន្ថវៈ​និង​សម្លាប់​និស្សិត​អ៊ីស្រាអែល​ឈ្មោះ Aiia Maasarwe។ ការចោទប្រកាន់​នេះ​បាន​ធ្វើឡើង​ប្រហែល​៣​ថ្ងៃ​បន្ទាប់ពី​សាកសព​របស់​នាង​ត្រូវបាន​គេ​ប្រទះឃើញ​នៅក្នុង​ទីក្រុង​មែ​ល​ប៊ន។

និស្សិត​អាយុ​២១​ឆ្នាំ​រូបនេះ​កំពុងនិយាយ​ទូរស័ព្ទ​ជាមួយ​ប្អូនស្រី​របស់​នាង​នៅពេល​នាង​ត្រូវបាន​គេ​វាយប្រហារ​បន្ទាប់ពី​ពេល​ពាក់កណ្តាល​អា​ធ្រា​ត្រ​ថ្ងៃ​ពុធ​តាមផ្លូវ​មក​ផ្ទះ​ចេញពី​កម្មវិធី​កំប្លែង​មួយ​។ សាកសព​របស់​នាង​ត្រូវបាន​អ្នកដំណើរ​ប្រទះឃើញ​នៅក្នុង​ព្រៃ​ក្បែរ​ចំណត​រថភ្លើង​អគ្គិសនី​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយមក​។​

ប៉ូលិស​រដ្ឋ Victoria បាន​ចាប់ខ្លួន​លោក Codey Herrmann អាយុ​២០​ឆ្នាំ​នៅក្នុង​តំបន់​ជាយក្រុង​មែ​ល​ប៊​ន​កាលពី​ថ្ងៃ​សុក្រ​។​

គាត់​បានបង្ហាញ​ខ្លួន​នៅក្នុង​តុលាការក្រុង​មែ​ល​ប៊​ន​កាលពី​ថ្ងៃ​សៅរ៍​ដើម្បី​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ​និង​សម្លាប់​។​

គាត់​ត្រូវបាន​គេ​បញ្ជូនទៅ​ឃុំឃាំង​ហើយនឹង​ត្រូវ​បង្ហាញខ្លួន​ក្នុង​តុលាការ​ជាថ្មី​នៅ​ថ្ងៃ​ចន្ទ​។​
​លោក Herrmann ដែលជា​អ្នក​រ៉េ​ប​និង​បាន​សម្តែង​ជា M.C. Codez គឺ​មិន​បានដាក់​ពាក្យសុំ​ធានា​នៅក្រៅ​ឃុំ​ក្នុង​តុលាការក្រុង​មែ​ល​ប៊​ន​ទេ​។​

ការផ្តន្ទាទោស​ពីបទ​មនុស្សឃាត​គឺ​ត្រូវ​មានទោស​អតិបរមា​ដាក់ពន្ធនាគារ​អស់​មួយជីវិត​ចំណែក​ការរំលោភ​សេពសន្ថវៈ​ត្រូវ​ជាប់ពន្ធនាគារ​អតិបរមា​២៥​ឆ្នាំ​។​

នាង Maasarwe ត្រូវបាន​សម្លាប់​ក្រោយពេល​ចុះ​ពី​រថភ្លើង​អគ្គិសនី​នៅ​ជិត​សាកលវិទ្យាល័យ​ដែលជា​កន្លែង​នាង​បានបញ្ចប់​ការផ្លាស់ប្តូរ​សាលា​រយៈពេល​មួយ​ឆ្នាំ។

មនុស្ស​រាប់រយ​នាក់​ដែល​ស្លៀកពាក់​ខ្មៅ​បាន​ប្រារព្ធ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ជាច្រើន​កន្លែង​នៅ​ទីក្រុង​មែ​ល​ប៊​ន​ដល់​នាង Maasarwe កាលពី​ថ្ងៃ​សុក្រ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu