Ad Code

កីឡាករ​ខ្មែរ​-​បារាំង វ៉ា សុថន បង្ហាញ​ទស្សនវិជ្ជា​មាន​លើ​មិត្ត​រួម​ក្រុម​ក្រោយ​រួមរស់​បាន​មួយរយៈ



ខ្សែបម្រើ​ខ្មែរ​-​បារាំង វ៉ា សុថន (​ឬ វ៉ា ឃ្វី​នទី​ន​) អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ត្រឡប់​មកពី​ប្រទេស​បារាំង ដោយ​ចូលរួម​ជាមួយ​ក្រុម​ចាស់​ខ្លួន​ភ្នំពេញ​ក្រោ​ន របស់​ខ្លួន​ឡើងវិញ ដើម្បី​ត្រៀម​ប្រកួត​ក្នុង​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ ខាងមុខ ស្រប​ពេល​បង្ហាញ​ពី​ទស្សនវិជ្ជា​មាន​ជាច្រើន​លើ​ក្រុម​របស់ខ្លួន អំឡុងពេល​ចូលរួម​លើក​ទី​២​នេះ​។

កីឡាករ វ៉ា សុខ​ថន បាន​លើក​ឡើង​ក្រោយ​ត្រឡប់មក​ប្រទេស​កម្ពុជា វិញ​ថា «​ខ្ញុំ​គិតថា​ ពួកគេ​ធ្វើ​បាន​យ៉ាង​ល្អ​នៅលើ​ទីលាន ពួកគេ​ព្យាយាម​ធ្វើការ​ហ្វឹកហាត់​ខ្លាំងណាស់ យើង​មាន​កីឡាករ​ដែលមាន​គុណភាព​មួយចំនួន​ដូចជា ម៉ៅ ពិសិដ្ឋ ចាន់​ចាវ ប៉ូ​លីន និង​ធី​វ៉ា ហើយ​យើង​ក៏មាន​កីឡាករ​ជាច្រើន​ទៀត​ដែល​ល្អៗ​ផងដែរ​។ អ្វី​ដែល​យើង​ត្រូវធ្វើ​បន្ថែមទៀត​នោះ​គឺ​ការ​យកចិត្តទុកដាក់ ភាព​វៃឆ្លាត​នៅ​លើ​ទីលាន និង​ព្យាយាម​ហ្វឹកហាត់​កម្លាំង​ឲ្យ​កាន់​តែ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត​។ នៅ​ពេល​នេះ​យើង​ត្រូវតែ​ធ្វើ​ឲ្យ​ក្រុម​យើង​ក្លាយជា​ក្រុម​ថ្មី​មួយទៀត ​ព្រោះ​យើង​មាន​គ្រូ​ថ្មី កីឡាករ​ថ្មី និង​រចនាសម្ព័ន្ធ​ថ្មី​ក្នុង​ក្លិប​ដូចគ្នា​»​។



កីឡាករ​រូប​នេះ​បាន​ក្លាយជា​សមាជិក​ពេញសិទ្ធិ​ឡើងវិញ ហើយ​ក្លិប​សង្ឃឹមថា ក្នុង​ដំណើរ​នៃ​ការ​វិល​ត្រលប់​មកវិញ​នេះ រូបគេ​នឹង​សហការ​ជាមួយ​មិត្ត​រួម​ក្រុម​ដើម្បី​ជួយ​ក្លិប​ឲ្យ​បាន​ជោគជ័យ​នា​ពេល​ខាងមុខ​។ សូម​រំលឹក​ថា ​កីឡាករ វ៉ា សុថន សម្រេចចិត្ត​មិន​បន្ត​កិច្ចសន្យា​របស់​ខ្លួន​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន ដែល​ផុត​នៅ​ដើមឆ្នាំ​២០១៦ ទៅនេះ​ទេ ដោយ​ត្រូវ​ត្រឡប់​ទៅ​រស់នៅ​ជួបជុំ​ក្រុមគ្រួសារ​នៅ​ប្រទេស​បារាំង​វិញ ជាមួយ​អ្នកចាំទី​បម្រុង ស្រ៊ី ដា​នី នៅ​គ្រានោះ​។

ក្រោយ​មក​ទៀត​នៅ​ដើមឆ្នាំ​២០១៨​នេះ រូបគេ​បាន​ត្រឡប់មក​ធ្វើតេស្ត​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោន វិញ​ប៉ុន្តែ​ត្រូវ​បរាជ័យ​។ យ៉ាងណាក្តី​ក្រោយ​ត្រឡប់​ទៅ​ប្រទេស​បារាំង​រូបគេ​បាន​ចូលរួម​ជាមួយ​ក្លិប JO Le Creusot នៅ​ឆ្នាំ​២០១៥-២០១៦ ហើយ​បន្ត​លេង​នៅ​ក្លឹប UFC Torcy ឆ្នាំ​២០១៦-២០១៧ និង​ចុង​ក្រោយនេះ​លេង​នៅ​ក្លឹប US Saint-Sernin-du-Bois ឆ្នាំ​២០១៧-២០១៨​។

​សូម​បញ្ជាក់​ថា កីឡាករ វ៉ា សុខ​ថន បាន​ចូលរួម​លេង​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន លើកដំបូង​កាលពី​ខែ កក្កដា ឆ្នាំ ២០១៤ ហើយ​កីឡាករ​វ័យ ៣១ឆ្នាំ​រូបនេះ​ ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ក្រុម​ភ្នំពេញ​ក្រោ​ន ឈ្នះ​ជើងឯក​ជា​លើក​ទី ៦​ក្នុង​លី​គ​កំពូល​កម្ពុជា ប្រចាំ​ប្រវត្តិសាស្ត្រ​ក្លិប​ផងដែរ​។ កីឡាករ​ដែល​រៀប​អាពាហ៍ពិពាហ៍​រួចហើយ​រូបនេះ​ធ្លាប់​លេង​នៅ ES Torcy, FC Montceau Bourgogne, US Motte Servolex, SO Chambery Foot 73 និង Le Creusot JO នៅ​ប្រទេស​បារាំង​។

ក្រោយពី​ចូល​លេង​ក្នុង​ក្លិប​ភ្នំពេញ​ក្រោ​ន លើក​ទី​១​កីឡាករ​ដែល​និយាយ​ខ្មែរ​បាន​ច្បាស់​តិចៗ រូបនេះ​ត្រូវបាន​លោកគ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​នៅ​គ្រានោះ​ទាំង​លោក Lee Tae Hoon និង​លោក Kazunori Ohara កោះហៅ​ឲ្យ​ជម្រើសជាតិ​ឈុត​ធំ​គ្រប់ពេល ផងដែរ ក្នុងនោះ​មាន​ទាំង​ប្រកួត​ជម្រុះ World Cup 2018 ជើង​ទី​១ ប្រចាំ​ទ្វីបអាស៊ី ជាមួយ​ក្រុម​ម៉ា​កាវ ទាំង​២​ប្រកួត និង​ប្រកួត​ជាមួយ​សិង្ហ​បុរី ចន្លោះ​ដែល​រូបគេ​ស្នាក់នៅ​ប្រទេស​កម្ពុជា​លើកដំបូង​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu