Ad Code

ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​២០​នាក់ ករណី​បើក​ល្បែងស៊ីសង​ខុសច្បាប់ ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​



​សៀមរាប ​៖​ នគរបាល​ជាន់ខ្ពស់​ នៃ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ នៅ​រសៀល​ថ្ងៃ​ទី​១៩​មករា នេះ​ថា ជនជាតិ​ចិន​ចំនួន​២០​នាក់​ ស្រី​៥​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ឃាត់ខ្លួន ករណី​បើក​ល្បែង​ស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។

​ប្រតិបត្តិការ​នេះ​ ធ្វើឡើង​នៅ​វេលា​ម៉ោង​១៤​និង​៣០​នាទី​ ថ្ងៃទី​១៨​ ខែ​មករា ឆ្នាំ​២០១៩ ក្នុង​ទីតាំង​ផ្ទះ​ជួល​ចំនួន​២​ទីតាំង ស្ថិតនៅ​ភូមិ​ភ្ញា​រ​ជ័យ និង​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។​

ប្រភព​ពី​មន្ត្រី​នគរបាល​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​នេះ បាន​ចុះ​អនុវត្តន៍ ដោយ​កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​អន្តរាគមន៍ ​និង​តម្រួត​បទបញ្ជា កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​-​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយដង្គំ ក្រោម​ការដឹកនាំ​បញ្ជា​ដោយ​រៀម ច័ន្ទ​ម្នី និង​ លោក ថេ​ង សំណាង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​សៀមរាប​។

​ប្រភព​បន្តថា ក្នុង​ហេតុការណ៍​នេះ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​២០​នាក់ ស្រី​០៥​នាក់ សញ្ជាតិ ចិន រួម​នឹង​វត្ថុតាង​មួយចំនួន​បញ្ជូនមក​សាក​សួរ​នៅ​ការិយាល័យ​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​។​

បច្ចុប្បន្ន​ កម្លាំង​នគរបាល​ជំនាញ ​កំពុង​សួរនាំ ជនសង្ស័យ ទាំងនេះ​នៅ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្ត​សៀមរាប ​នៅ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៩​ខាងមុខនេះ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu