បន្ទាយមានជ័យ ៖ នៅយប់ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ កម្លាំងវីរសេនាតូចការពារព្រំដែនគោក ៩១១ប៉ុស្តិ៍ព្រៃគប់១ក្រុម បានចុះល្បាតនៅចំណុចភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្រាប់តែប្រទះឃើញយុវជនម្នាក់កំពុងលួចលក់គ្រឿងញៀនក្រោយពីធ្វើការត្រួតពិនិត្យជនសង្ស័យនិងធ្វើការសួរនាំបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាម សថ្លា១កញ្ចប់តូច ជនសង្ស័យនោះ មានឈ្មោះផាត់ អឿម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករស្នាក់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយមកទៀតសមត្ថកិច្ចបានសួរជនសង្ស័យបន្តធ្លាយរឿងមានបក្សពួក៧នាក់ទៀត កម្លាំងប៉ុស្តិ៍វរៈ ៩១១បានរាយការណ៍មកកម្លាំងជំនាញគ្រឿងញៀននៃអធិការនគរបាលក្រុងប៉ោយប៉ែត ហើយសហការជាមួយកម្លាំងជំនាញនៃការិយាល័យគ្រឿងញៀនខេត្ត និងកងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្ដាលបានឈានទៅឆែកឆេរផ្ទះជនសង្ស័យ ឈ្មោះ ទុន សារិទ្ធ ភេទប្រុស ត្រួតពិនិត្យ ចំនួន៤បន្ទប់ឃាត់ខ្លួនជនសង្ស័យបាន ៧នាក់ស្រី២នាក់ ជនសង្ស័យមានឈ្មោះទុន សារិទ្ធ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ យោធា ២ឈ្មោះ តេង ប៊ុនទី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងម៉ូតូ ៣ឈ្មោះ តេង ដូច ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងទូរស័ព្ទ ៤ឈ្មោះ នី ណារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ គ្មាន៥ឈ្មោះ តេង ស្រីល័ក្ខ ភេទស្រី អាយុ១៤ឆ្នាំ មុខរបរគ្មាន ៦ឈ្មោះស៊ុម ពៅ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរ លក់ដូរ៦នាក់រស់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៧ឈ្មោះ សៅ វណ្ណះ ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរ រត់ម៉ូតូឌុបស្នាក់នៅភូមិបឺងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចបានដកហូតវត្ថុតាងទាំងអស់រួមមាន ម្សៅក្រាមសថ្លាចំនួន ១២ កូនថង់តូច កាំភ្លើងខ្លីមួយដើមម៉ាក berapa ផលិតនៅប្រទេសអ៊ីតាលី បង់ចំនួន១ គ្រាប់ចំនួន ១៣ គ្រាប់ លេខ L88 481Z ពណ៌ទឹកប្រាក់។
ជនសង្ស័យទាំង៨នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនាំយកមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ជនសង្ស័យបានបញ្ជូនមកស្នងការខេត្តហើយមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមច្បាប់ហើយ៕
Source: Kampuchea Thmey Daily
0 Comments