Ad Code

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​ឆក់​៨​លើក ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​



ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​កម្លាំង​នគរបាល ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ឃាត់ខ្លួន ធ្វើការ​សាកសួរ ទើប​ដឹងថា ធ្លាប់​ប្រព្រឹត្ត​បទល្មើស អំពើ​លួច (​ឆក់​ទ្រព្យ​សម្បត្តិ​) ០៨ករណី។​

ជនសង្ស័យ ឈ្មោះ នួន ដា​រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​ជួល សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មុខរបរ​លក់​កាហ្វេ។​

សមត្ថកិច្ច​ប្រាប់ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤​និង​៣០​នាទី កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់​ខ្លួន ​ជនសង្ស័យ ឈ្មោះ នួន ដា​រ៉ា នៅ​ចំណុច​មុខផ្ទះ​លេខ​២៥៤ ផ្លូវ​R១៨២ សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដែល​បាន​ប្រព្រឹត្ត​បទល្មើស អំពើ​លួច (​ឆក់​ទ្រព្យសម្បត្តិ​) ចំនួន​០៨​ករណី ក្នុងនោះ​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ចំនួន​០៣​មាន ៖
១/ ពីបទ លួច​(​ឆក់​ទូរស័ព្ទ​)​ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​លេខ​១៧២​កែង​ផ្លូវ​លេខ​១៩ សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៦ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​-​ឃុំខ្លួន លេខ ២៧០«​ត​» ដ​.​ច​.​ន ចុះ​ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៦ ចេញ​ដោយ​ លោក រស់ ពិសិដ្ឋ ចៅក្រម​ជំនុំជម្រះ ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ។
២/​ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ចំណុច​មុខផ្ទះ​លេខ​១០៦​ អឺ​០​ផ្លូវ​លេខ​១២៨ ភូមិ​៣ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ ២៥«​ឌ​» ដ​.​ច​.​ន ចុះ​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៩ ចេញ​ដោយ​ លោក អ៊ឹម វណ្ណៈ ចៅក្រម​ស៊ើបសួរ ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ។
៣/​ពីបទ លួច​មាន​ស្ថាន​ទម្ងន់​ទោស ប្រព្រឹត្ត​នៅ​ចំណុច​មុខផ្ទះ​លេខ​១០៦​ អឺ​០ ​ផ្លូវ​លេខ​១២៨ ភូមិ​៣ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០១៨ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន លេខ ២៦«​ឌ​» ដ​.​ច​.​ន ចុះ​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១៩ ចេញ​ដោយ ​លោក អ៊ឹម វណ្ណៈ ចៅ​ក្រម​ស៊ើបសួរ​ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ។
៤/​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​កាបូបដៃ​) ប្រព្រឹត្ត​នៅ​ចំណុច​មុខផ្ទះ​លេខ​២៤​អឺ​០ ផ្លូវ​លេខ​១៤២ ភូមិ​៧ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ ២០១៨ វេលា​ម៉ោង២០និង៤០នាទី។ ជនរងគ្រោះ ឈ្មោះ KANG LIANAN ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិ ចិន
-​កាន់​លិខិតឆ្លងដែន​លេខ G៤៦៧៤៣១១៤
-​មុខរបរ គ្រូបង្រៀន​
-​ស្នាក់​នៅផ្ទះ​លេខ​១៨០ ផ្លូវជាតិ​លេខ​៥ ភូមិ​ក្រសាំង ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​
​សម្ភារៈ​បាត់បង់​
-​កាត​ATM​ចំនួន១០សន្លឹក​
-​កាត​ក្រេ​ឌី​ត​ចិន​ចំនួន០១សន្លឹក​
-​ប្រាក់​ដុល្លារ ចំនួន​១១០០​ដុល្លារ​អាមេរិក។
៥/​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​កាបូបស្ពាយ​) ប្រព្រឹត្ត​នៅ​ចំណុច​ខាងត្បូង​ស្ថានីយ​ប្រេងឥន្ធនៈ​តូ​តា​ល់ ផ្លូវ​លេខ​២១៧ ភូមិ​៥ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ២០១៨ វេលា​ម៉ោង១៨និង៣០នាទី។​

ជនរងគ្រោះ ឈ្មោះ ZHU SHUMING ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ជនជាតិ​ចិន
-​កាន់​លិខិតឆ្លងដែន​លេខ E៩៨៤៣៩៩៩៧
-​មុខរបរ បុគ្គលិក​ភោជនីយដ្ឋាន​ចិន​
-​ស្នាក់នៅ​ផ្ទះជួល សង្កាត់​អូរ​ឫស្សី​៤ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​
​សម្ភារៈ​បាត់បង់​
-​កាបូបស្ពាយ ពណ៌ លឿងចាស់ ចំនួន០១
-​លិខិតឆ្លងដែន​លេខ E៩៨៤៣៩៩៩៧
-​កាត​ATM ចំនួន០១សន្លឹក​
-​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​៨ ពណ៌​ខ្មៅ ចំនួន០១
-​ប្រាក់​ដុល្លារ ចំនួន​៥៥០​ដុល្លារ​អាមេរិក។
៦/​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​កាបូប​) ប្រព្រឹត្ត​នៅ​ចំណុច ផ្លូវ​លេខ​១៥៤​កែង​ផ្លូវ​លេខ​៨១ ភូមិ​៧ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ វេលា​ម៉ោង១០និង៤០នាទី។
ជនរងគ្រោះ​
-​ឈ្មោះ ZHENG XIJIANG ភេទ ប្រុស អាយុ៥២ឆ្នាំ ជនជាតិ ចិន
-​មុខរបរ ទេសចរណ៍​
-​ស្នាក់នៅ​សណ្ឋាគារ​ញូវយ៉ក ផ្លូវ​ព្រះមុនីវង្ស សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​
​សម្ភារៈ​បាត់បង់​
-​លិខិតឆ្លងដែន​មិន​ចាំ​លេខ ចំនួន០១
-​កាត​ATM ចំនួន០១សន្លឹក​
-​អត្តសញ្ញាណ​ប​ណ្ណ័​ជនជាតិ​ចិន ចំនួន០១។
៧/​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​កាបូប​) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​សណ្ឋាគារ ប៉ាស៊ីហ្វិក ផ្លូវ​លេខ​១៥៤​កែង​ផ្លូវ​លេខ​៩៣ ភូមិ​៦ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៨ វេលា​ម៉ោង២១និង១៥នាទី។

ជនរងគ្រោះ​
-​ឈ្មោះ SEKINISHI MIKIKO ភេទ ស្រី អាយុ៤៦ឆ្នាំ ជនជាតិជប៉ុន លិខិតឆ្លងដែន​លេខ TK៣០៩៤៤៧៣ មុខរបរ ទេសចរណ៍ ស្នាក់នៅ​សណ្ឋាគារ MOTO ផ្ទះ​លេខ​១១ ផ្លូវ​លេខ​១៧៤ សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ សម្ភារៈ​បាត់បង់​GREEN CARD (​ប័ណ្ណ​មាន​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​តៃវ៉ាន់​) ចំនួន០១ អត្តសញ្ញាណប័ណ្ណ​ជនជាតិ​តៃវ៉ាន់​(​របស់​ប្តី​) ចំនួន០១ កាត​សណ្ឋាគារ ចំនួន០១សន្លឹក​
​កាត​ATM ចំនួន០១សន្លឹក​
​អាយ​ផេ​ត ចំនួន០១គ្រឿង​
​ប្រាក់​តៃវ៉ាន់ ចំនួន៥០០០
​ប្រាក់​ដុល្លារ ចំនួន១០០០​ដុល្លារ​អាមេរិក។
៨/​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​កាបូប​) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​សណ្ឋាគារ ប៉ាស៊ីហ្វិក ផ្លូវ​លេខ​១៥៤​កែង​ផ្លូវ​លេខ​៩៣ ភូមិ​៦ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ វេលា​ម៉ោង១៩និង៤៥នាទី។

ជនរងគ្រោះ ឈ្មោះ NAMI MORITA ភេទស្រី អាយុ២២ឆ្នាំ ជនជាតិ ជប៉ុន មុខរបរ​តន្ត្រីករ​ ស្នាក់​នៅ​បន្ទប់​ជួល សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។​ សម្ភារៈ​បាត់បង់ ទូរស័ព្ទ ម៉ាក អាយ​ហ្វូ​ន 6s ពណ៌​ស ចំនួន​០១​គ្រឿង ប្រាក់​យ៉េន ចំនួន​៣០០០​យ៉េន​ ប្រាក់​ដុល្លារ ចំនួន​១០​ដុល្លារ​អាមេរិក ក្រេ​ឌី​ត​កាត ចំនួន​០១ ម៉ា​ស្ទ័​រកា​ត ចំនួន​០១ កាបូបដៃ ចំនួន​០១៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu