Ad Code

ចូលរួម​អបអរ​!​ សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ឧបត្ថម្ភ​ថវិកា​​ជួយសង្គ្រោះ​ជីវិត​នាយ សាន ម៉ៅ



ភ្នំពេញ ​៖ ​ស្រប​ពេល​ ដែល​ទទួល​បាន​ដំណឹង ​នៃ​ការ​ធ្លាក់​ខ្លួន​ឈឺ​ ហើយ​ដោយ​មើល​ឃើញ​ពី​​ភាព​ខ្វះខាត​របស់​តារា​កំប្លែង​ជើងចាស់​នាយ សាន ម៉ៅ ខណៈ​​​បច្ចុប្បន្ន​កំពុង​តែ​ចូល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​នោះ​ សម្ដេច​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុន សែន មាន​ក្តី​សន្ដោស​ប្រោសប្រណី​ បាន​បរិច្ចាគ​ថវិកា​ ​ដើម្បី​ឧបត្ថម្ភ​ជួយ​សម្រួល​លើ​ថ្លៃ​ព្យាបាល​សម្រាប់​ក្រុម​គ្រួសារ​នាយ។

ផ្អែក​តាម​ការ​រៀបរាប់​របស់​លោក ហេង ឡុង គូស្នេហ៍​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​លើក​ឡើង​ថា មាន​សង្ឃឹម​ហើយ​បងប្អូន សូម​អបអរសាទរ​ចំពោះ​បង សាន ម៉ៅ ដែល​ត្រូវ​បាន​សម្ដេច​កិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជួយ​ឧបត្ថម្ភ​ក្នុង​ការ​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​ថៃ សូមជួយ​ស៊ែរ​អបអរ​សាទរ​ចំពោះ​គាត់​ផង​ ពេលនេះ​លោកពូ សាន ម៉ៅ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​មួយ​ដែល​ស្ថិតនៅ​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ។

លោក ហេង ឡុង បានបញ្ជាក់​ឲ្យ​ដឹង​បន្ថែមទៀតថា ពេលនេះ​ស្ថានភាព​របស់​លោក​បាន​ធូរ​បន្តិច​ហើយ។ ខ្ញុំ​សូម​ជូនពរ​អោយ​លោកពូ​ឆាប់​ជា​ពី​ជំងឺ​ទាំងឡាយ​។​ គេ​ចាំបាន​ថា ​តារា​កំប្លែង​នាយ សាន ម៉ៅ​កាលពី​ថ្មីៗ​កន្លង​មកនេះ​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ​ត្រូវបាន​ក្រុម​គ្រួសារ​បញ្ជូន​ចូល​សង្គ្រោះ​បន្ទាប់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ​ប៉ុន្តែ​ដោយសារ​ស្ថានភាព​ជំងឺ​ហាក់​គ្មាន​ភាព​ធូរ​ស្រាល​ ក៏ត្រូវ​បាន​បញ្ជូន​បន្តទៅ​សង្គ្រោះ​នៅ​ប្រទេស​ថៃ​។​

ទន្ទឹមគ្នា​នោះដែរ​កាលពី​ថ្មីៗ​មុននេះ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា ក៏បាន​បញ្ជាក់​ដែរ ថា អំឡុងពេល​លោកពូ​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុងប្រទេស​ខ្មែរ ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​រយៈពេល​២១​ថ្ងៃ​គាត់​ចំណាយ​អស់​ជិត​១០០០០​ម៉ឺន​ដុល្លារ​។​ ហើយ​គ្រួសារ​របស់​លោក ពូ​(​នាយ សាន ម៉ៅ )​ បាន​យក​ផ្ទះ​ និង ឡាន ទៅ​បញ្ចាំ​បាន​ថវិកា​​ចំនួន​១៥០០០​ដុល្លារ​ដើម្បី​យក​លោកពូ​ទៅ ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ទឹកដី​ប្រទេស​ថៃ។

តារា​ស្រី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បន្ថែមថា ​ហើយ​មកដល់ពេលនេះ គឺ​គាត់​បាន​ចំណាយ​លើ​ថ្លៃ​រថយន្ត​សង្គ្រោះ​ពី ភ្នំពេញ​ដល់​ព្រំដែន​ខ្មែរ​ថៃ​អស់​៣០០០​ដុល្លារ​ហើយ​ថ្លៃ​ រថយ​ន្ត សង្គ្រោះ​ពី​ព្រំដែន​ខ្មែរ​ថៃ និង​ពី​ព្រំដែន​ខ្មែរ​ថៃ​ទៅ​ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ​គឺ​ចំណាយ​អស់​ជាង​៧០០០ បាត​ នេះ គ្រាន់តែ​ថ្លៃ​រថយន្ត​ដឹក​អ្នកជំងឺ​ទេ​ថ្លៃ​ព្យាបាល​គឺ​មិនទាន់​ដឹង​នៅឡើយ​ទេ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu