សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានរៀបចំការប្រឡងដំឡើងខ្សែក្រវាត់ជូនទៅដល់កីឡាករ- កីឡាការិនីជម្រើសជាតិនិងជម្រើសជាតិថ្នាលរបស់ខ្លួនជាលើកដំបូងក៏ដូចជាសិស្សដែលកំពុងហ្វឹក ហាត់កីឡាវ៉ូវីណាមកម្ពុជានៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីពេលថ្មីៗនេះ។
ការប្រឡងខ្សែក្រវាត់នេះ ធ្វើឡើងក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីសំណាក់លោកគ្រូអន្តរជាតិផ្ទាល់គឺMaster Nguyen Van Coungនិង Master DaoManh Nghia។ ជាមួយគ្នានេះ ក៏មានធ្វើពិធីបំពាក់ខ្សែក្រវាត់ថ្មី ដែលមានការចូលរួមពីលោក អ៊ូ រតនា អនុ ប្រធានទី១សហព័ន្ធ និងលោក កែវ ហុកលី អគ្គលេខាធិការសហព័ន្ធផងដែរ។
លោក កែវ ហុកលី បានមានប្រសាសន៍ថា ការប្រឡងដំឡើងខ្សែក្រវាត់មានកីឡាករ-កីឡាការិនីជម្រើសជាតិ និងជម្រើសជាតិថ្នាលរបស់ខ្លួនចំនួន២៥នាក់ ត្រូវប្រឡងដំឡើងខ្សែក្រវាត់ពីខៀវទៅលឿងមួយឆ្នូតពីខៀវទៅលឿង២ ឆ្នូត និង ខៀវទៅលឿងតែម្តង។ ហើយការប្រកួតប្រឡងនេះក៏ជាចំណុចចាប់ផ្តើមនៃការសម្លឹងរកមើលកីឡាករ-កីឡាការិនីឆ្នើមឲ្យក្លាយជាជម្រើសជាតិបន្តពីសិស្សច្បងរបស់ពួកគេនាអនាគត៕
Source: Kampuchea Thmey Daily
0 Comments