Ad Code

បុរី​ភ្នំពេញ​ថ្មី​ នឹង​មាន​ប្រូ​ម៉ូ​សិន​ពិសេស​ ដែល​មិន​ធ្លាប់មាន​ពីមុន​ ជូន​ដល់​អតិថិជន​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​



​ភ្នំពេញ ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​ខាងមុខនេះ នឹងមាន​ប្រូ​ម៉ូ​សិន​ពិសេស​ ដែល​មិន​ធ្លាប់​មាន​ពីមុនមក​ជូន​ដល់​អតិថិជន​ដែល​ទិញ​ផ្ទះ​គ្រប់​ប្រភេទ​នៅក្នុង​បុរី​ភ្នំពេញ​ថ្មី នឹងមាន​ការបញ្ចុះ​តម្លៃ​ពី​២​ភាគរយ ​ដល់​៨​ភាគរយ​។​ បន្ថែម​ពីលើ​នឹង​ទៀត​ ក៏មាន​ការ​បញ្ចុះ​តម្លៃ​ពី​២.០០០​ដុល្លារ ​ដល់​១០.០០០​ដុល្លារ​ ផងដែរ​។​

នៅក្នុង​សន្និសីទ​សារព័ត៌មាន ​ស្តីពី​ការ​បើក​គម្រោង​ថ្មី ដឹ ហា​ម៉ូ​នី វី​ល្ល ដំណាក់​កាលពី​២ នៅ​បុរី​ភ្នំពេញ​ថ្មី ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​៥៩៨ ឬ​ផ្លូវលោក​ ជា សុផារ៉ា ចម្ងាយ​ពី​រង្វង់​មូល​កាំ​កូ​ស៊ី​ធី​១​គីឡូម៉ែត្រ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ​។​

អ្នកនាង ណាំ ម៉ា​រី ប្រធាន​ផ្នែក​លក់​ រួម​ជាមួយនឹង ​លោក ជា ស៊ី​មុយ ប្រធាន​ក្រុម​ផ្នែក​លក់ បាន​ឲ្យ​ដឹង​បន្តថា បុរី​ភ្នំពេញ​ថ្មី បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០១២​ រហូតដល់​បច្ចុប្បន្ននេះ បុរី​ភ្នំពេញ​ថ្មី​ មាន​ចំនួន​៩​គម្រោង ក្នុងនោះ​៧​គម្រោង​ បាន​លក់​អស់ ​និង​សាងសង់​រួចរាល់​ជា​ស្ថាពរ​ហើយ​។​

ដោយឡែក​២​គម្រោង​ទៀត​ កំពុង​បើក​លក់ ​និង​ដំណើរការ​សាងសង់​ គឺ​គម្រោង​ទី​៨ មាន​ ឈ្មោះថា​បុរី​ភ្នំពេញ​ថ្មី ដឹ ហា​ម៉ូ​នី វី​ល្ល និង​ទី​គម្រោង​ទី​៩ ដឹ គ្រឹ​ស្តា​ល់ ផាក ចម្ងាយ​១៥០​ម៉ែត្រ ​ពី​ផ្លូវ​វេ​ង​ស្រេង ស្ថិត​នៅ​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

អ្នកនាង ណាំ ម៉ា​រី បានបញ្ជាក់​ឲ្យ​ដឹងថា បុរី​ភ្នំពេញ​ថ្មី ដំណាក់កាល​ទី​១​ លក់បាន​៩៥​ភាគរយ ដំណាក់​កាល​ទី​២​ លក់បាន​៨៥​ភាគរយ​។​ ពី​១​គម្រោង ​ទៅ​១​គម្រោង ចំណុច​ពិសេស​របស់​បុរី​ភ្នំពេញ​ថ្មី​តែងតែ​អភិវឌ្ឍន៍​ខ្លួន​ និង​ការ​រចនា​ម៉ូត​បន្ថែម​។ ​បុរី​ភ្នំពេញ​ថ្មី​ មាន​ទីតាំង​ ស្ថិតនៅ​តំបន់​ប្រជុំ​ជន តាម​ដង​ផ្លូវ​ធំ​ទូលាយ​ក្នុង​បុរី​អប​ទៅ​ដោយ​ដើមឈើ មាន​សួន​កម្សាន្ត ក្លឹប​ហាត់ប្រាណ​ និង​អាង​ហែល​ទឹក​ជា​ដើម ដើម្បី​ផ្តល់​ផាសុកភាព ដ៏​សំបូរ​បែប​សម្រាប់​អ្នក​ដែល​រស់នៅក្នុង​បុរី​។

បុរី​ភ្នំពេញ​ថ្មី ដឹ ហា​ម៉ូ​នី វី​ល្ល ចាប់ផ្តើម​បើក​លក់​រួមមាន​ប្រភេទ​ផ្ទះ​វិឡា​ភ្លោះ វិឡា​ទោល វិឡា​កូនកាត់ និង​ប្រភេទ​ផ្ទះល្វែង​ដែល​អាច​ប្រកប​អាជីវកម្ម​បាន ដែលមាន​ផ្ទះ​សរុប​ចំនួន​៣៤២​យូ​នី​ត និង​មាន​តម្លៃ​ចាប់ពី​១៦​ម៉ឺន​ដុល្លារ​ឡើង​ទៅ។​ រីឯ​ការ​ប្រូ​ម៉ូ​សិន​ពិសេស​ក្នុង​ឱកាស​នេះ​ នឹងមាន​ការ​បញ្ចុះ​តម្លៃ​ចាប់​ពី​ថ្ងៃនេះ​ រហូតដល់​ផុត​ចូលឆ្នាំ​ចិន​ខាងមុខ។​

អ្នកនាង ណាំ ម៉ា​រី បាន​បង្ហើប​ឲ្យ​ដឹង​បន្ថែមថា ​ក្នុង​ខែមីនា​ ឆ្នាំ​២០១៩ ខាងមុខនេះ បុរី​ភ្នំពេញ​ថ្មី​ ក៏​នឹង​មាន​បើក​គម្រោង​ថ្មី​ទី​១០​បន្ថែមទៀត នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu