Ad Code

ក្លាហាន​ណាស់​លោក​ប្តី​ ស្រវឹងស្រា​ដុត​ផ្ទះ​ខ្លួនឯង​អស់ទាំង​ស្រុង សំណាង​ណាស់​ប៉ូលិស​មិន​ចាប់ខ្លួន



សៀមរាប ​៖ ​លោក​ប្តី​ក្លាហាន​ស្រវឹងស្រា​ហ៊ាន​ដុត​ផ្ទះ​ខ្លួនឯង​រហូត​ឆេះ​អស់ទាំង​ស្រុង ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​។ ប៉ុន្តែ​សំណាង​ណាស់​ប្រពន្ធ​ចិត្តធម៌ បាន​សុំ​អង្វរ​សមត្ថកិច្ច​ឲ្យ​ដោះលែង​ប្តី​មកវិញ​។

ហេតុការណ៍​នេះ​កើតឡើង​ នៅ​វេលា​ម៉ោង​១៦​និង​៣០​នាទី ថ្ងៃទី​១៩​ខែមករា ឆ្នាំ​២០១៩​ នៅ​ចំណុច​ភូមិ ចំណុច​ភូមិ​តា​ស្នែ ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប​។



អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា មាន​ករណី បង្ក​អគ្គិភ័យ​(​ដុត​ផ្ទះ​ខ្លួនឯង​) បង្ក​ឡើង​ដោយ​ឈ្មោះ ​ស៊ិន នុយ ភេទប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ធ្វើ​ស្រែ មាន​ប្រពន្ធ ឈ្មោះ​កែវ ឡុ​ក ភេទ​ស្រី អាយុ២៩​ឆ្នាំ ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ មុខរបរ​ធ្វើស្រែ​។

ប្រភព​បន្ត​ថា ករណីនេះ​បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ​ទំហំ ៥x៧​ម៉ែត្រ ដំបូល​ស័ង្កសី ជញ្ជាំង​ស្លឹក ខូចខាត​ទាំងស្រុង និង​សម្ភារៈ​ប្រើ​ប្រាស់​មួយចំនួន​។ ​ប្រភព​បន្តថា មូលហេតុ​មកពី ឈ្មោះ ស៊ិន នុយ (​ស្រវឹងស្រា​) ​ហើយ​ដុត​ផ្ទះ​ខ្លួនឯង​។

ជនបង្ក​ត្រូវ​បាន​នគរបាល​ហៅ​មក​ធ្វើ​កិច្ចសន្យា ប​ញ្ឈប់​ព្រោះ​ដោយ​មានការ​អង្វរ​ពី ភាគី​ប្រពន្ធ។​ សមត្ថកិច្ច​បញ្ជាក់​ថា ​ក្នុង​ហេតុការណ៍​នេះ​មិនមាន​នរណា​ម្នាក់​រងរ​បួស​នោះទេ ហើយ​កម្លាំង​សមត្ថកិច្ច​ប្រឹង​ជួយ​ពន្លត់​ដែរ​តែ​ជួយ​មិនទាន់​ ព្រោះ​ផ្ទះស្លឹក​ឆេះ​លឿន​ពេក​។ ​នៅ​គ្រានោះ​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​ខេត្តសៀមរាប អស់​១​ឡាន​ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu