Ad Code

គ្រូបង្វឹក​ក្រុម​សួ​ល​ទី​ឡូ​អង្គរ បញ្ជាក់​ពី​ទស្សនៈ​ដែល​ធ្វើ​ឲ្យ​ក្រុម​ខ្លួន​ឈរជើង​បាន​រឹងមាំ



ក្លិប​សូល​ទី​ឡូ​អង្គរ សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បាន​ផ្លាស់ប្តូរ​គ្រូបង្វឹក​ក្រោយ​ចប់​រដូវ​កាល​ចាស់​ឆ្នាំ​២០១៨ កន្លង​ទៅដោយ​ចែកផ្លូវ​ជាមួយ​គ្រូបង្វឹក​ចាស់​សញ្ជាតិ​ជប៉ុន លោក Yuki Matsuda តែ​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​លោក Darren Pomroy គ្រូបង្វឹក​ជនជាតិ​អង់គ្លេស​វិញ​ម្តង​។



លោក Darren Pomroy បាន​បញ្ចេញ​ទស្សនៈ​ថា​ថ្នាក់ដឹកនាំ​ពិតជា​ដើរតួ​យ៉ាងសំខាន់​ដើម្បី​អភិវឌ្ឍ​ក្លិប ហើយ​វា​ពិតជា អស្ចារ្យ​ណាស់​បូកផ្សំ​នឹង​កីឡាករ​នៅសល់​នា​រដូវ​កាល​មុន និង យុវជន​ក្មេងៗ​ដែល​នាំចូល​ក្លិប​។ ក្រោយ​ចូល​បង្វឹក​ប្រហែល​មួយខែ លោក​បង្ហើប​ថា​កីឡាករ​ស្រេកឃ្លាន​នឹង​ជ័យជម្នះ និង ធ្វើ​ឲ្យ​បានល្អ​នា​រដូវ​កាល​ថ្មី​។



គ្រូបង្វឹក​កាន់​អាជ្ញា​ប័​ណ្ណ AFC A License រូបនេះ​បាន​បញ្ជាក់ថា ​តួនាទី​របស់លោក​គឺ​ជួយ​ក្រុម និង កីឡាករ​ម្នាក់ៗ​ឲ្យ​ជឿជាក់​លើ​ការ​លេង​របស់​ពួកគេ រួមទាំង​ការផ្ដល់​ទំនុកចិត្ត​ដល់​ពួកគេ​ផងដែរ​។ កីឡាករ​ម្នាក់ៗ ត្រូវតែ​ក្លាហាន​ក្នុង​ការលេង​នៅលើ​ទីលាន​ក្រោម​ការ​បង្វឹក​របស់លោក និង លេង​របៀប​មួយបែប​របស់​ក្រុម សូល​ទី​ឡូ​។ លោក​សង្កត់ធ្ងន់​បែបនេះ​៖«​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា យើង​ចាប់ផ្ដើម​អ្វីដែល​ពិសេស​សម្រាប់​ក្លិប​របស់​យើង​។ ការផ្លាស់ប្ដូរ​គឺ​ត្រូវ​ពឹង​ផ្អែកលើ​ការហ្វឹកហាត់ និង តាក់​ទិ​ក​របស់​យើង ផ្សំ​នឹង​សមត្ថភាព​របស់​កីឡាករ​»​។

​ចំពោះ​លោក Darren Pomroy ត្រូវបាន​ស្គាល់​ថា​ ជា​គ្រូ​ដែលមាន​បទពិសោធ និង​ជាពិសេស​ដឹង​ពី​សមត្ថភាព​កីឡាករ​នៅក្នុង​ខេត្តសៀមរាប​ផ្ទាល់ ខណៈ​លោក​ក៏​ជា​គ្រូបង្វឹក​នៃ​ក្លឹប​ពាក់កណ្ដាល​អាជីព Next Step ដែលជា​ក្លឹប​បណ្ដុះ​កីឡាករ​យុវជន​ជាច្រើន​ក្នុង​ខេត្ត​ផងដែរ មុន​ផ្លាស់​មក​ដឹកនាំ​ក្រុម​សូល​ទី​ឡូ​អង្គរ នេះ​។



​សូមបញ្ជាក់​ថា ​ក្រុម​សូល​ទី​ឡូ​អង្គរ កាលពី​ស្ថិតនៅក្រោម​ការដឹកនាំ​រប​ស់លោក Yuki Matsuda បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១០ ក្នុងចំណោម​សមាជិក​ទាំង​១២​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​ឆ្នាំ​២០១៨​ក្រោយ​រកបាន​ជ័យជម្នះ​ចំនួន​៥ លើក ហើយ​ធ្លាប់​ស្មើ​៥ លើក​និង​ចាញ់​១២ លើក​មាន​២០​ពិន្ទុ ដែល​អាច​បន្ត​ក្នុង​លី​គ​កំពូល​រដូវ​កាល​បន្ទាប់​ទៀត​។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​សូល​ទី​ឡូ​អង្គរ បាន​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ បន្ទាប់ពី​ចាញ់​គូប្រជែង​ក្នុង​ខេត្ត​តែមួយ​គឺ​អង្គ​រថា​យ​ហ្គឺ​រ ដោយ​លទ្ធផល​ទាំង​២​ជើង​៣​ទល់​២៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu