Ad Code

នគរបាល​ស្រុក​កោះធំ​ ឃាត់ខ្លួន​ក្រុម​ជួញដូរ​គ្រឿងញៀន​បាន​០៦​នាក់ រួម​នឹង​គ្រឿងញៀន​០៨​កញ្ចប់​ធំ



កណ្តាល​ ៖ បង្ក្រាប​បាន​ទៀតហើយ ដូច​ភ្លៀងរលឹម ខ​ណៈ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា​មាន​ករណី​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម ភ្លាមៗ​កម្លាំង​នគរបាល​ស្រុក​កោះធំ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋ​បាល​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ជួញដូរ​គ្រឿងញៀន​បាន​០៦​នាក់ រួម​និង​គ្រឿងញៀន​០៨​កញ្ចប់​ធំ និង​វត្ថុ​តាង​មួយចំនួនទៀត​។

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​នៅ​កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៣​និង​៣០​នាទី នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​ផ្កាយ ស៊ី​ណា ស្ថិតនៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។

​នគរបាល​ស្រុក​កោះធំ​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ទី​០១​ឈ្មោះ​ផ្កាយ ស៊ី​ណា ភេទ​ស្រី ​អាយុ២៤ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរ (​មិន​ពិតប្រាកដ​) ទី​០២​ឈ្មោះ​ផ្កាយ ប៊ុនធឿន ភេទ​ប្រុស​អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន​ស្រុក​កោះធំ ខេត្តកណ្តាល​មុខរបរ (​មិន​ពិតប្រាកដ​) ទី​០៣​ឈ្មោះ​ផ្កាយ ស៊ី​ដែន ភេទប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន​ស្រុក​កោះធំ ខេត្តកណ្តាល​មុខរបរ (​មិន​ពិតប្រាកដ​) ទី​០៤​ឈ្មោះ​ធី វ៉ាន់​ណា​ច ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កប៉ាល់​គឿង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​មុខរបរ (​មិន​ពិត​ត​ប្រាកដ​) ទី​០៥​ឈ្មោះ​ផល សុភ​ណ្ឌ័ ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ជ្រៃ​ធំ ​ឃុំ​សំពៅ​ពូន​ ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរ (​សន្តិសុខ​ឯកជន​)​ដោយមាន​ដីកា​ចាប់ខ្លួន​ចំនួន​០២​ច្បាប់ ​របស់​សាលាដំបូង​ខេត្តកណ្តាល​។ ទី​១​មាន​ដីកា​ចាប់ខ្លួន​លេខ​៧៨៤ របស់​ចៅក្រម​ស៊ើបសួរ​(​ទី​សំណាង​) ចុះ​ថ្ងៃទី​០៥​ខែតុលា​ឆ្នាំ​២០១៥​។​ទី​២/ មាន​ដីកា​ចាប់ខ្លួន​លេខ​៦៣១​ដកប​ចខ​/១៥ របស់​ចៅក្រម​ស៊ើបសួរ (​ទី សំណាង )​ចុះ​នៅ​ថ្ងៃទី​៣១ ខែសីហា​ឆ្នាំ​២០១៥​និង​ទី​០៦​ឈ្មោះ​ស្រ៊ុ​យ លី​ហេវ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ស៊ឹ​ង ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​មុខរបរ (​សន្តិសុខ​ឯកជន​)។

វត្ថុតាង​ចាប់យក​មាន​ថ្នាំញៀន​ម៉ា​ទឹកកក ice ​ចំនួន​០៨​កញ្ចប់​ក្នុងនោះ​មាន​កញ្ចប់​ធំ​០៤​កញ្ចប់​នឹង​កញ្ចប់​មធ្យម​ចំនួន​០៤​កញ្ចប់ ​ទូរ​ស័ព្ទ​ដៃ​ចំ នួន​០៣​គ្រឿង​ ប្រាក់​រៀល​ចំនួន​៣៤៥០០០​រៀល​ ប្រាក់​ដុល្លារ​១៥៦​ដុល្លារ ​ប្រាក់​ដុង​ចំនួន​៥០០០០​ដុង និង​សម្ភារៈ​វិច​ខ្ចប់​ប្រើប្រាស់​ថ្នាំញៀន​មួយ​ចំនួន​ទៀត។



នគរបាល​បញ្ជាក់​ថា​ កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៣​និង​៣០​នាទី មាន ប្រជាពលរដ្ឋ​ល្អ​បាន​រាយការណ៍​មក​សមត្ថកិច្ច​នគរបាល​ថា​មានមុខ សញ្ញា​ជួញដូរ​ថ្នាំញៀន​យ៉ាងសកម្ម​នៅ​ចំណុច ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន​។ ក្រោយពី​ទទួល​បាន​ព័ត៌មាន​រួច លោក​វរសេនីយ៍​ឯក​ស៊ី​ម ឃាង អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ បាន​បញ្ជា​ដោយ​ផ្ទាល់​ឲ្យ​កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ចុះទៅ​សហការ​ជាមួយនឹង​សមត្ថកិច្ច​ប៉ុស្តិ៍​សំពៅ​ពូន ដើម្បី​ចុះទៅ​បង្ក្រាប​មុខសញ្ញា​ខាងលើនេះ​។

ពេល​ចុះ​ទៅដល់​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​បាន​ចំនួន​០៤​នាក់​/​ស្រី​ម្នាក់​។​ ឈ្មោះ​ផ្កាយ ស៊ី​ណា ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ​និង​ឈ្មោះ​ផ្កាយ ប៊ុនធឿន ភេទ​ប្រុស​អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ និង​ឈ្មោះ​ផ្កាយ ស៊ីដែន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ (​ត្រូវជា​បងប្អូន​បង្កើត​)​មាន​ទីលំនៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន​ស្រុក​កោះធំ ខេត្តកណ្តាល និង​ឈ្មោះ​ធី វ៉ាន់​ណា​ច ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ​មាន​ទីលំនៅ​ភូមិ​កប៉ាល់​គឿង សំពៅ​ពូន ស្រុក​កោះធំ​។

ដោយ​បាន​ដកហូត​បាន​ថ្នាំញៀន​ចំនួន​០២​កញ្ចប់​មធ្យម​នៅ​ចំពោះមុខ សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ​ផ្កាយ ស៊ី​ណា បាន​ឆ្លើយ​សារភាព​ថា ​ថ្នាំញៀន​នៅ​ចំពោះមុខ​នេះ​គឺ​រូបគេ​បាន​ទិញ​ពី​អ្នកលក់​ថ្នាំញៀន​ម្នាក់ ​ឈ្មោះ​ផល សុភ​ណ្ឌ័ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល មុខរបរ (​សន្តិសុខ​ឯកជន​)។

ក្រោយពេល​ទទួលបាន​ចម្លើយ​សារភាព​រួច​សមត្ថកិច្ច​នគរបាល​យើង​បាន រាយការណ៍​ជូន​លោកស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​នឹង​បាន​គោលការណ៍​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​រង ឯក ស៊ុន​រស្មី ដើម្បី​បន្ត​នីតិវិធី ក្រោយពី​ទទួល​បាន​បទបញ្ជា​រួច​សមត្ថកិច្ច​នគរបាល​យើង​បាន​ចុះទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ផល សុភ័ណ្ឌ នៅ​ចំណុច​ការដ្ឋាន​ស្ថិត​ក្នុង​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ​។

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ​ផល សុភ័ណ្ឌ បាន​ឆ្លើយ​សារភាព​ថា ​ថ្នាំញៀន​ដែល​ខ្លួន​បាន យក​មក​លក់​ចែកចាយ​បន្ត​នោះ​គឺ​នៅ​មាន​សេសសល់​ទៀត​ ដោយ​បាន​យក​ទៅ​លាក់​ទុក​នៅក្នុង​ផ្ទះ​របស់​ខ្លួន ស្ថិតនៅ​ក្នុងភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​។

ក្រោយពេល​ស្តាប់​ចម្លើយ​សារភាព រួច​សមត្ថកិច្ច​យើង​ក៏​បាន​បន្ត​ចុះទៅ​ធ្វើការ​ឆែកឆេរ​នៅក្នុង​ផ្ទះ​របស់​ជនសង្ស័យ​ហើយ​ក៏​រក​ឃើញ​មាន​លាក់​ទុក​នៅ​ថ្នាំញៀន​ចំនួន​០៦​កញ្ចប់​ ក្នុង​នោះ​មាន​កញ្ចប់​ធំ​ចំនួន​០៤​កញ្ចប់ ​នឹង​កញ្ចប់​មធ្យម​មាន​ចំនួន​០២​កញ្ចប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu