Ad Code

យុវជន​២​នាក់​ គ្មាន​ការងារ​ធ្វើ​កោរសក់​បន្លំ​ខ្លួន​ជា​សង្ឃ​ដើរ​បិណ្ឌបាត​តាម​ទីសាធារណៈ​យកលុយ​ចូលដេក​ផ្ទះសំណាក់​ ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​ចាប់​ផ្សឹក



បន្ទាយមានជ័យ ៖ យុវជន​២​នាក់ ​គ្មាន​ការងារ​ធ្វើ​កោរសក់​ស្លៀក​ស្បង់​ចីវរ​បន្លំ​ខ្លួន​ជា​សង្ឃ​បន្ទាប់មក​ក៏​ធ្វើ​សកម្មភាព ដើរ​បិណ្ឌបាត​តាម​ទីសាធារណៈ​តាម​ផ្សារ​ដើម្បី​យកលុយ​ចូលដេក​ផ្ទះសំណាក់ និង​ចូល​លេងល្បែង​កាស៊ីណូ ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​ចាប់​ផ្សឹក​ប្រគល់​ទៅ​ឲ្យ​សមត្ថ​កិច្ចចាត់ការ​តាមច្បាប់​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩​នេះ។



សមត្ថកិច្ច​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ដែល​បន្លំ​ខ្លួន​ជាស​ង្ឃ​ទាំង​២​នាក់ ១​មានឈ្មោះ​ឌី រតនា អាយុ​២៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់​ស្ពឺ ២​មានឈ្មោះ ភារ​ម្យ អាយុ​២០ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ​។ ​សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​តាម​ចម្លើយ​សារភាព​របស់​ជនស​ង្ស័​យ​ដែល​ក្លែងបន្លំ​ជាស​ង្ឃ​ខាងលើ បាន​ឆ្លើយ​សារភាព​ថា ពួកគេ​ទាំង​២​នាក់ បាន​ជួល​ជន​ម្នាក់​ឲ្យ​ធ្វើ​ឆាយា លិខិតស្នាម​ក្លែងក្លាយ តម្លៃ​២០​ម៉ឺន​រៀល ហើយ​បាន​ពាក់​ស្បង់​ចីវរ ក្លែង​ជាស​ង្ឃ ដើរ​បិណ្ឌបាត រៃ​អង្គាសប្រាក់​តាម​ផ្សារ​និង​តាម​ផ្ទះ ហើយ​ជួល​ផ្ទះសំណាក់​ស្នាក់នៅ​ក្នុង​ប៉ោយប៉ែត ជាច្រើន​ថ្ងៃ​មក​ហើយ​។ បន្ទាប់មក​ដឹង​ថា អភិបាលក្រុង​ប៉ោយប៉ែត ធ្វើ​ពិធីបុណ្យ​រាប់​បាត ក៏​លួច​បន្លំ​ចូល​ជាមួយ​ព្រះសង្ឃ​ដទៃទៀត ក្រែង​បាន​ថវិកា​ពី​ការ​រាប់​បាត ប៉ុន្តែ​នៅពេលនោះ​ក៏ត្រូវ​អាជ្ញាធរ​ឃាត់ខ្លួន​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែម្តង​។

សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​ជន​ក្លែង​ជាស​ង្ឃ​ទាំង​២​នាក់​ខាងលើ ត្រូវ​ចាប់​ផ្សឹក ដោយ​ដោះ​ស្បង់​ជីវរ​ចេញ​សមត្ថកិច្ច​នាំយកទៅ​ចាត់ការ​តាមផ្លូវ​ច្បាប់​ហើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu