សេវាកម្មដែលមានឈ្មោះហៅថា Medical diagnostic Services ប្រើប្រាស់បច្ចេកវិទ្យាសិប្បនិមិត្តហៅថា artificial intelligence technologies នឹងត្រូវបានចាប់ផ្តើមធ្វើនាឆ្នាំនេះនៅប្រទេសជប៉ុន ដែលធ្វើការចាប់យកបច្ចេកវិទ្យាព័ត៌មានក្នុងវិស័យថែទាំព្យាបាលផ្នែកសុខាភិបាល។ ប្រភពមួយដែលស្និទ្ធនឹងសេវាកម្មនេះ បាននិយាយកាលពីថ្ងៃអង្គារ។
សាកលវិទ្យាល័យឯកជន The Showa University ក្នុងក្រុងតូក្យូសាកលវិទ្យាល័យ Nagoya University និងក្រុមហ៊ុន a Software Company Cybernet System Co., បានរួមគ្នាអភិវឌ្ឍនូវឧបករណ៍មួយនេះដែលអាចរកឃើញអត្តសញ្ញាណនូវដុំសាច់ Polyp មហារីកដ៏សក្តានុពលដោយត្រូវបានចាត់ទុកថា ជាឧទាហរណ៍បច្ចេកទេសនាំមុខគេ ហើយត្រូវបានអនុម័តឲ្យធ្វើពាណិជ្ជនូវនីយកម្មដោយរដ្ឋាភិបាល៕
Kyodo
Source: Kampuchea Thmey Daily
0 Comments