Ad Code

បង្ក្រាប​បទល្មើស​គ្រឿងញៀន ​ឃាត់​មនុស្ស​៣​នាក់ និង​ដកហូត​ថ្នាំ​៥​កញ្ចប់​ធំ​



រតនគីរី ៖ ជនសង្ស័យ​៣​នាក់ រួម​ទាំង​ថ្នាំញៀន​៥​កញ្ចប់​ធំ និង​វត្ថុតាង​ពាក់ព័ន្ធ​មួយចំនួនធំ​ទៀត ត្រូវ​នគរបាល​ខេត្ត​រតនគីរី បង្ក្រាប​បាន។​

សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង១៥​និង​០០​នាទី​រសៀល ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​បាន​ចុះបង្ក្រាប​ករណី​ជួញដូរ ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន (​វិធាន​ញុះ​ញង់​) ស្ថិតក្នុង​ភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី ឃាត់ខ្លួន​មុខ​ជនសង្ស័យ ០១​នាក់ ដកហូត​ម្សៅ​ក្រាម​ស​ថ្លា​ សង្ស័យ​សារធាតុ​ញៀន​០១​កញ្ចប់។​

ប្រភព​ព័ត៌មាន​ប្រាប់​បន្តថា ប្រតិបត្តិការ​នេះ ​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វា​ត់ ស្នង​ការ​រង​ផែន​ការងារ​ប្រឆាំង​បទល្មើស កម្លាំង​ជំនាញ​បានធ្វើ​ការសាកសួរ​រួច​បន្តទៅ​ឃាត់ខ្លួន​ជន​សង្ស័យ​០២​នាក់​ផ្សេងទៀត ក្នុងផ្ទះ​មុខសញ្ញា ស្ថិតក្នុង​ភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ដោយមាន​ការសម្របសម្រួល​ពី​ លោក រ៉ា​បូ រ៉ា​ន់​ឌី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​រតនគិរី បានធ្វើការ​ឆែកឆេរ​រ​ក​ឃើញ​ម្សៅ​ក្រាម​ស​ថ្លា​ សង្ស័យ​សារធាតុ​ញៀន​មួយចំនួនទៀត។

ជនសង្ស័យ​ទាំង​៣​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន ១.​ឈ្មោះ ជាង ណា​ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ, ២.​ឈ្មោះ​តា​ល់ ពឹង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ, ៣.​ឈ្មោះ​ ដួង សុភ័ណ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ក្រោយពី​​ឃាត់​ខ្លួន​បានធ្វើ​តេស្ត​ទឹកនោម លទ្ធផល​វិជ្ជមាន (+) ទាំង​០៣​នាក់។

ចំណែក វត្ថុតាង​ដកហូត​រួមមាន ម្សៅ​ក្រាម​ស​ថ្លា ​សង្ស័យ​សារធាតុ​ញៀន ចំនួន​០៥​កញ្ចប់​ធំ​ ទម្ងន់​១១.២០​ក្រាម ​ថ្លឹង​ទាំង​សំបក​ថង់ ទូរស័ព្ទ​០១​គ្រឿង ដាវ​សាំ​មូរៃ​០២​ដើម ជញ្ជីង​ថ្លឹង​ថ្នាំញៀន​០១​គ្រឿង ម៉ូតូ​០២​គ្រឿង ថង់​ច្រក​ថ្នាំញៀន​មួយ​ចំនួន​ធំ និង​សម្ភារៈ​សេព​ថ្នាំញៀន​មួយចំនួនធំ​ទៀត។​

បច្ចុប្បន្ន​ ជនសង្ស័យ​ រួមទាំង​វត្ថុតាង​ បាន​ឃាត់​ និង​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ជំនាញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យកា​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu