Ad Code

បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ជិះ​ម៉ូតូ​លឿន​ មិន​ប្រយ័ត្ន ធ្លាក់​ពីលើ​ស្ពាន​អូរ​ជីក ​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​



ឧ​ត្ត​រ​មានជ័យ​ ៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ​កើត​ឡើង ​នៅ​ចំណុច​ស្ពាន​អូរ​ជីក ស្ថិតនៅ​ក្នុង​ភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​វេលា​ម៉ោង​២៣​និង​៥៣​នាទី​យប់ ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ ដោយ​បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​ធ្លាក់​ពីលើ​ស្ពាន​អូរ​ជីក​ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​ នៅ​កន្លែងកើតហេតុ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​ បាន បើក​ម៉ូតូ​ធុន​វ៉េវ​ ពណ៌​ទឹកប្រាក់​លាយ​ខ្មៅ គ្មាន​ស្លាក​លេខ ធ្លាក់​ស្ពាន​អូរ​ជីក​បោក​ក្បាល​ទៅ​នឹង​ដុំថ្ម​ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន សាកសព​ជនរងគ្រោះ យក​ទៅ​ទុក​នៅ​វត្ត​អន្លង់វែង រង់ចាំ​រក​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu