Ad Code

ប៉ុនប៉ង ​លួច​ម៉ូតូ​មិនបាន​សម្រេច ​ត្រូវ​ម្ចាស់​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច



ភ្នំពេញ​ ៖​ ជន​សង្ស័យ​ម្នាក់ ​ត្រូវ​បាន​ជនរងគ្រោះ​ចាប់​ប្រគល់​ឱ្យ​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​១ ​ ​បន្ទាប់ពី​ចូល​ផ្ទះ​គេ​ប៉ង​លួច​ម៉ូតូ​ភី​ស៊ីអិ​ច​ តែ​ត្រូវ​ម្ចាស់ផ្ទះ​ឃើញ​ទាន់​ ​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ ថ្ងៃទី​១៧ ​ខែ​មករា ​ឆ្នាំ​២០១៩​ ស្ថិត​ក្នុង​ក្រុម​៥​ភូមិ​ទួល​សំពៅ ​សង្កាត់​ទួល​សង្កែ​ទី​១ ​ខណ្ឌ​ឫស្សីកែវ។

ជន​សង្ស័យ​ឈ្មោះ​ហេង​វីរៈ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មុខរបរ​មិន​ប្រាកដ​ស្នាក់នៅ​ភូមិ​១៦ ​សង្កាត់​ស្រះចក​ខណ្ឌ​ដូនពេញ ​រីឯ​ម្ចាស់ផ្ទះ​ឈ្មោះ​ពេជ្រ ពិ​ទូ​ ភេទ​ប្រុស ​អាយុ​៤៣​ឆ្នាំ ​ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ​ប៉ង​លួច​មិន​បាន​សម្រេច​នោះ​ ម៉ាក​ភី​ស៊ី​អិ​ច ​ពណ៌​ស ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​1FH. 0555​ជា​របស់​ជនរងគ្រោះ​ឈ្មោះ​ប៉ិត សុ​ភី​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ស្នាក់នៅ​ផ្ទះកើតហេតុ​លេខ​៤០​ក្រុម​៥​ភូមិ​ទួល​សំពៅ​សង្កាត់​ទួល​សង្កែ​ទី​១​ខណ្ឌ​ឬ​ស្សី​កែវ ​មុខរបរ​ជាង​ម្នាងសិលា​។​

ប្រភព​​​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​បានដើររ​ចូលក្នុង​បរិវេណ​របង​ផ្ទះជួល​ រួច​ជនសង្ស័យ​បាន​ដើរ​ក្រវែល​ម៉ូតូ​ភី​ស៊ី​អិ​ច​ខាងលើ ​ពេលនោះ​ម្ចាស់ផ្ទះ​មានការ​សង្ស័យ​ក៏​ហៅ​សួរនាំ​ថា​រក​អ្នកណា​គេ ពេលនោះ​ជនសង្ស័យ​ឆ្លើ​យ​តប​ថា​រក​មិត្ត​ភក្ដិ​​​នៅ​បន្ទប់​លេខ​៥។ ​ពេលនោះ​ម្ចាស់ផ្ទះ​បាន​ប្រាប់ថា​នៅ​បន្ទប់​លេខ​៥​មិនមាន​មនុស្ស​ប្រុស​នោះទេ​ ដោយ​ម្ចាស់ផ្ទះ​ឃើញ​សកម្មភាព​ជនសង្ស័យ​ហាក់​ប្លែក​ក៏​នាំគ្នា​ឆែក​មើល​ក្នុង​ហោប៉ៅ​ខោ​ឃើញ​ឧបករណ៍​សម្រាប់​កាច់​សោ​.​ក​ម៉ូតូ​ ក៏​នាំគ្នា​ឃាត់​ប្រគល់​ឲ្យ​សមត្ថ​កិច្ចចាត់ការ​តាមច្បាប់​តែម្តង​។

វត្ថុតាង​ ដែល​សមត្ថកិច្ច​ដកហូត​បាន​មាន​សោ​ខ្សៀ​លេខ​៨​មួយ​ដើម​-​ដែក​សំប៉ែត​ចុង​ស្រួច​ចំនួន​៥​ដើ​ម​និង​ទូរ​ស័ព្ទ​ម៉ាក​សាំ​សុង​ចុច​ពិល​ចាស់​មួយគ្រឿង៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu