Ad Code

ស្រែប្រាំង​នៅ​ស្រុក​ពួក រង​ផល​ប៉ះពាល់​៤៨៨​ហិកតា ត្រូវ​បាន​បូមទឹក​សង្គ្រោះ​បាន​៧០​ភាគរយ ហើយ​នឹង​បន្ត​សង្គ្រោះ​បាន​ទាំងស្រុង​



​សៀមរាប​ ៖ ​នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៩​នេះ លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ពិនិត្យមើល​ការ​បូម​ទឹក​សង្គ្រោះ​ស្រែប្រាំង ​នៅ​ឃុំ​ល្វា ស្រុក​ពួក ដែល​ទទួលរង​ការ​ប៉ះពាល់​ដោយសារ​ខ្វះ​ទឹក​កន្លងមក​។

ជា​លទ្ធផល សង្កេតឃើញថា មានទឹក​គ្រប់គ្រាន់ សម្រាប់​បូម​ដាក់​ស្រែ ​ដោយមាន​កិច្ចសហការ​គ្នា​រវាង​រ​ដ្ឋ​បាល​ខេត្ត អាជ្ញាធរ​អប្សរា មន្ទីរ​កសិកម្ម មន្ទីរ​ធនធាន​ទឹក អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ បាន​ប្រមាណ ៧០%​ នៃ​ផ្ទៃដី​ប៉ះពាល់​៤៨៨​ហិកតា ភាគច្រើន​ស្រូវ​ ស្ថិតនៅក្នុង​ដំណាក់កាល​ហាល​ផ្កា និង​ដាក់ ម្សៅ​។

តាម​ការសន្និដ្ឋាន​ទឹក​ដែលមាន​ក្នុង​ស្ទឹង​ព្រះ​ស្រុក​អាច​បូម​បាន​គ្រប់គ្រាន់ សម្រាប់​ស្រូវ​ដែល​ទទួលរង​ការ​ប៉ះពាល់​ទាំងនោះ​។​

​អនុវត្តតាម​សារាចរ​ណែនាំ​របស់​រដ្ឋបាលខេត្ត និង​ការចង្អុលបង្ហាញ​ពី លោក ទៀ សីហា អភិបាល​ នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់​ខេត្ត អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ជាប្រចាំ​ចំពោះ​បញ្ហា​ការ​ស្តុក​ទឹក ទុក​សម្រាប់​ប្រើប្រាស់ និង​ស្រោចស្រព ព្រោះ​រដូវប្រាំង​ឆ្នាំនេះ មាន​អាកាសធាតុ​ក្តៅ​ហួតហែង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu