Ad Code

ថ្ងៃទី​២៧​ ខែមករា ​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​១៤​ករណី​ ឃាត់​ជនសង្ស័យ​៣៨​នាក់



ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​លើក​ទី៣ ដែល​កម្ពុ​ជាថ្មី​ទទួល​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ សមត្ថកិច្ចចម្រុះ​ទូទាំង​ប្រទេស​បង្ក្រាប (​ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំ​ដុះ ផលិត​កែច្នៃ ចាត់ចែង ផ្ដល់​ទីតាំង និង​ប្រើប្រាស់​) ចំនួន ១៤​ករណី ឃាត់​៣៨​នាក់ (​ស្រី ៤​នាក់​) វត្ថុតាង​ចាប់​យក សរុប មេ​តំ​ហ្វេ​តា​មីន (ice) ១៧,២៨​ក្រាម និង ៤៩​កញ្ចប់​តូច។

ប្រភេទ​បទល្មើស​គ្រឿងញៀន ដែល​ត្រូវ​បង្ក្រាប រួមមាន ជួញដូរ ៩​ករណី ឃាត់ ២៥​នាក់ (​ស្រី ៤​នាក់​) និង​ប្រើប្រាស់ ៥​ករណី ឃាត់ ១៣​នាក់ (​ស្រី ០​នាក់​) ។ អាវុធហត្ថ​៖ បង្ក្រាប​ជួញដូរ ២​ករណី ឃាត់ ៦​នាក់ (​ស្រី ១​នាក់​) និង​ប្រើប្រាស់ ០​ករណី ឃាត់ ៣​នាក់ (​ស្រី ០​នាក់​)។ អ្នកមាន​ផ្ទុក​សារធាតុ​ញៀន ១៣​នាក់ ជួញដូរ ០​នាក់​/២៥​នាក់ និង​ប្រើប្រាស់ ១៣​នាក់​/១៣​នាក់។

លទ្ធផល​ទាំងអស់​បង្ក្រាប​ដោយ ៥​អង្គភាព រួមមាន ប៉ូលិស ៤​អង្គភាព ១ / កណ្ដាល​៖ ជួញដូរ ២​ករណី ឃាត់ ៣​នាក់ ចាប់​យក​ice ១៦​កញ្ចប់​តូច​។ ២ / ក្រចេះ​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ចាប់យក​ice ២៣​កញ្ចប់​តូច​។ ៣ / ឧត្ត​រ​មានជ័យ​៖ ជួញដូរ ១​ករណី ​ឃាត់​ម្នាក់ ចាប់​យក​ice ៤​កញ្ចប់​តូច​។ ៤ / រាជធានី​ភ្នំពេញ ជួញដូរ ៣​ករណី ឃាត់ ១៣​នាក់ ប្រើប្រាស់ ៥​ករណី ឃាត់ ១៣​នាក់ ចាប់យក​ice ៦​កញ្ចប់​តូច​។ PM : ២​អង្គភាព ១ / កណ្ដាល​ ជួញដូរ ១​ករណី ឃាត់ ម្នាក់ ចាប់​យក​ice ១២,៧៦​ក្រាម​។ ២ / ព្រៃវែង​៖ ជួញដូរ ១​ករណី ឃាត់ ៥​នាក់ ចាប់យក​ice ៤,៥២​ក្រាម​។

ដោយឡែក លទ្ធផល​អនុវត្តន៍​ច្បាប់​រយៈពេល ១២​ខែ (​គិត​ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​២០ ខែធ្នូ​) ឆ្នាំ​២០១៨ សរុប ៧៨២៣​ករណី ឃាត់​មនុស្ស ១៥៨២២​នាក់ ស្រី ១៣០០នាក់ (​ជនបរទេស ៣១០​នាក់ ស្រី ៤៨នាក់ មាន ២៤​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង​ដាំ​ដុះ ៤៩៣២​ករណី ឃាត់ ៨៨៤៦​នាក់ (​ស្រី ៨៩០​នាក់​) និង​ប្រើប្រាស់ ២៨៩១​ករណី ឃាត់ ៧៩៧៦នាក់ (​ស្រី ៤១០នាក់)។ អនុវត្ដ​ដីកា ២៣៥ដីកា ឃាត់ ២២៧នាក់ (​ស្រី ៩​នាក់​) សារធាតុ​ញៀន​គ្រប់ ប្រភេទ ៥៣២kg ១៧៤,៥៧g កញ្ឆា​ក្រៀម ៧៤kg ១៤៦g និង ១៦៤៩២៥ដើម។

សម្ភារៈ​ចាប់​យក រួមមាន រថយន្ដ ៩៤គ្រឿង ម៉ូតូ ២២៣០​គ្រឿង ទូរស័ព្ទ ៥៩២៤គ្រឿង ជញ្ជីង ៣៧៦​គ្រឿង អាវុធ​ខ្លី ២៦​ដើម និង អាវុធ​វែង ១៣ដើម។

យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការ​ប្រឆាំង​គ្រឿងញៀន​លើក​ទី ៣ ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា លទ្ធផល​អនុវត្តន៍​ច្បាប់​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩​សរុប ៥៥២​ករណី ឃាត់​មនុស្ស ១២៧៧​នាក់ ស្រី១០២​នាក់ (​ជនបរទេស ០​នាក់ ស្រី ០​នាក់ មាន ០​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំ​ដុះ ៣២៣​ករណី ឃាត់ ៧០៧​នាក់ (​ស្រី ៦៤នាក់​) និង​ប្រើប្រាស់ ២២៩​ករណី ឃាត់៥៧០​នាក់ (​ស្រី ៣៨​នាក់​) ។ អនុវត្ដ​ន៍​ដីកា​ ១៨​ដីកា ឃាត់ ១៨​នាក់ (​ស្រី ម្នាក់​)​ សារធាតុ​ញៀន​គ្រប់ ប្រភេទ ៤Kg ៨០០,៣៣g និង ១២៣៤​កញ្ចប់ កញ្ឆា​ក្រៀម ១៦,៥៩g និង ៣២៩៥ដើម៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu