សៀមរាប ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានចុះពិនិត្យមើលការ ច្រូតកាត់ប្រមូលផលដំណាំស្រូវប្រដាញទឹក នៅភូមិបន្ទាត់បោះ ឃុំដានរុន ស្រុកសូទ្រ និគម ដែលក្នុងនោះតម្លៃស្រូវចំរុះសើម៦០០ រៀល ទៅ ៧០០ រៀល/គ.ក្រ អាស្រ័យលើប្រភេទពូជ និងស្រូវក្រអូបមានតម្លៃពី៩០០រៀល ទៅ៩៧០រៀល/គ.ក្រ។
ទន្ទឹមនោះដែលលោកប្រធាន មន្ទីរ និងក្រុម ការងារបានចុះសួរដល់រោងម៉ាស៊ីនកិនស្រូវ លោក ញ៉ិក សារិទ្ឋ ម្ចាស់រោងម៉ាស៊ីនបានមានប្រសាន៍ថា រោងម៉ាស៊ីនកិនស្រូវរបស់គាត់មានលទ្ធភាពសម្ងួតបានក្នុងមួយថ្ងៃចំនួន ៣០តោន ចំពោះស្រូវចំរុះសើមគាត់ទិញ ចូលចាប់ពី ៦៣០រៀល ទៅ៧៥០ រៀល/គ.ក្រ អាស្រ័យលើ ប្រភេទពូជស្រូវ និងស្រូវចំរុះស្ងួតចាប់ពី ៨០០រៀល ដល់៩០០រៀល/គ.ក្រ ចំពោះស្រូវផ្ការំដួល ស្ងួត ១៣៥០រៀលទៅ១៤០០រៀល/គ.ក្រ អាស្រ័យលើគុណភាពគ្រាប់ស្រូវ។
តាមការសន្និដ្ឋាន ក្រុមការងារសង្កេតឃើញថា ប្រជាកសិករកំពុងច្រូត កាត់ ប្រមូលផលស្រូវរបស់ពួកគាត់ និងហាលសម្ងួតស្រូវនៅតាមមុខផ្ទះ និងដងផ្លូវ ដើម្បីទុកលក់ស្រូវស្ងួត៕
Source: Kampuchea Thmey Daily
0 Comments