Ad Code

បុរស​ម្នាក់​ បាន​ស្លាប់​បាត់​បង់ជីវិត​ភ្លាមៗ​ ក្រោយ​បើកបរ​ម៉ូតូ​ទៅ​បុក​នឹង​រថយន្ត​ដឹកទំនិញ​ មិន​ស្គាល់​អត្តសញ្ញាណ​១​គ្រឿង​



​តាកែវ ៖ ជនរងគ្រោះ​ម្នាក់​ បាន​ស្លាប់បាត់​បង់ជីវិត​សឹង​មើល​សព​មិន​យល់ ​ខណៈ​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ​ជ្រុល​ទៅបុក​ជាមួយនឹង​រថយន្ត​ដឹកទំនិញ​ ដែល​បើកបរ​បញ្ច្រាស​ទិស​គ្នា​ពេញ​ទំហឹង​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង ​កាលពី​ព្រលប់​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​២១​និង​១០​នាទី នៅលើ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៦-៣៧ ក្នុងភូមិ​ទួល​ល្ហុង ឃុំ​តាំង​ដូង ស្រុក​បាទី ខេត្តតាកែវ​។ ប៉ូលិស​ស្រុក​បាទី​បាន​ប្រាប់ថា រថយន្ត​ប្រភេទ​ដឹកទំនិញ​មិន​ស្គាល់​អត្តសញ្ញាណ​មួយគ្រឿង​បើក​មកពី​ទិស​ខាងត្បូង ​លុះ​មកដល់​ចំណុចកើតហេតុ​បាន​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ​ភ្នំពេញ​1FA 5330 ដែល​បើកបរ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ឈ្មោះ ស៊ិន សុទ្ធ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ទ​ទិ​ង ឃុំ​អង្គ​សូ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​ស្រុក​បាទី​ បាន​ចុះ​ដល់​វាស់វែង​ធ្វើ​កំណត់ហេតុ​ និង​បាន​ប្រគល់​សព​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu