កោះកុង ៖ នៅវេលាម៉ោង៥និង១០នាទីព្រឹក នាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងត្រង់ចំណុចមុខផ្ទះយាយគុយទាវ ស្ថិតក្នុងភូមិគគីរជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។
យោងតាមប្រភពពីសមត្ថកិច្ច អ.ហ ស្រុកថ្មបាំង បានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កដោយរថយន្តម៉ាក ហ៊ីលុចវីហ្គោ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ONG 2022-419 បើកបរដោយឈ្មោះ ឌី ម៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិយូក្រែន បើកបរពីចំណុចវាល២ ទៅចំណុចទឹកនឹង ពេលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើ ក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង ធ្វើអោយរថយន្តរងការខូចខាត៣០% ចំណែកអ្នកបើកបរពុំមានរងរបួសអ្វីនោះទេ។
ប្រភពខាងលើអោយដឹងទៀតថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងគឺបណ្តាលមកពីការបើកបរក្នុងល្បឿនលឿនជ្រុល រួមទាំងការធ្វើសប្រហែលរបស់អ្នកបើកបរផង។
ក្រោយកើតហេតុរថយន្តត្រូវបានអូសទៅធ្វើការជួសជុល៕
Source: Kampuchea Thmey Daily
0 Comments