ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី ៣ ដែលកាសែតកម្ពុជាថ្មីទទួលបានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ច ចម្រុះទូទាំងប្រទេសបង្ក្រាប (ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់) ចំនួន ២៦ករណី ឃាត់ ៥១នាក់ (ស្រី ៣នាក់) វត្ថុតាងចាប់យក សរុប មេតំហ្វេតាមីន (ice) ៧៨,៤៤ក្រាម និង ៤៧កញ្ចប់តូច។
ប្រភេទបទល្មើសគ្រឿងញៀន ដែលត្រូវសមត្ថកិច្ចបង្ក្រាប រួមមាន ជួញដូរ ១៦ករណី ឃាត់២៩នាក់ (ស្រី ២នាក់) និងប្រើប្រាស់ ១០ករណី ឃាត់ ២២នាក់ (ស្រី ១នាក់) ។ អនុវត្ដដីកា ៖ ដីកា១ករណី ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់។ អាវុធហត្ថ ៖ បង្ក្រាបជួញដូរ ១ករណី ឃាត់ ៣នាក់ (ស្រី ០នាក់)។ អ្នកមានផ្ទុកសារធាតុញៀន២២នាក់ ជួញដូរ០នាក់/២៩នាក់ និងប្រើប្រាស់២២នាក់/២២នាក់។
លទ្ធផលទាំងអស់បង្ក្រាបដោយ១២អង្គភាព រួមមាន Police : ១១អង្គភាព ១ / មន្ទីរ ៖ ជួញដូរ ៤ករណី ឃាត់៦នាក់ ប្រើប្រាស់១ករណី ឃាត់១នាក់ ចាប់យកice ២៣,៤៦ក្រាម។ ២ / បន្ទាយមានជ័យ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់១នាក់ ចាប់យកice ០,១៥ក្រាម។ ៣ / បាត់ដំបង ៖ ប្រើប្រាស់៥ករណី ឃាត់៨នាក់។ ៤ / កំពង់ចាម ៖ អនុវត្តន៍ដីកា១ ចាប់១នាក់។ ៥ / កំពង់ស្ពឺ ៖ ជួញដូរ១ករណី ឃាត់១នាក់ ចាប់យកice ៧កញ្ចប់តូច។ ៦ / កំពត ៖ ជួញដូរ១ករណី ឃាត់១នាក់។ ៧ / កណ្ដាល ៖ ជួញដូរ១ករណី ឃាត់២នាក់ ប្រើប្រាស់២ករណី ឃាត់២នាក់ ចាប់យកice ១៤កញ្ចប់តូច។ ៨ / ព្រៃវែង ៖ ជួញដូរ ១ករណី ឃាត់១នាក់ ចាប់យកice ៤៩,៣៦ក្រាម។ ៩ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកice ១,៥០ក្រាម។ ១០ / ស្វាយរៀង ៖ ជួញដូរ ៣ករណី ឃាត់ ៧នាក់ ប្រើប្រាស់ ០ករណី ឃាត់៧នាក់ ចាប់យកice ១៨កញ្ចប់តូច។ ១១ / រាជធានីភ្នំពេញ ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកice ៨កញ្ចប់តូច។PM : ១អង្គភាព ១ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកice ៣,៩៧ក្រាម។
ដោយឡែក លទ្ធផលអនុវត្តន៍ច្បាប់រយៈពេល១២ខែ (គិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២០ ខែធ្នូ) ឆ្នាំ២០១៨ សរុប 7823ករណី ឃាត់មនុស្ស 15822នាក់ ស្រី 1300នាក់ (ជនបរទេស 310នាក់ ស្រី 48នាក់ មាន 24សញ្ជាតិ) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែងដាំដុះ 4932ករណី ឃាត់ 8846នាក់ (ស្រី 890នាក់) និងប្រើប្រាស់ 2891ករណី ឃាត់ 6976នាក់ (ស្រី 410នាក់)។ អនុវត្ដដីកា៖ 235ដីកា ឃាត់ 227នាក់ (ស្រី 9នាក់) សារធាតុញៀនគ្រប់ ប្រភេទ 532kg 174,57g កញ្ឆាក្រៀម 74kg 146g និង 164925ដើម។ សម្ភារៈចាប់យក រួមមាន រថយន្ត 94គ្រឿង ម៉ូតូ 2230គ្រឿង ទូរស័ព្ទ 5924គ្រឿង ជញ្ជីង 376គ្រឿង អាវុធខ្លី 26ដើម និង អាវុធវែង 13ដើម។
យោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី៣ ប្រាប់បញ្ជាក់ឲ្យដឹងថា លទ្ធផលអនុវត្តន៍ច្បាប់ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩សរុប 456ករណី ឃាត់មនុស្ស 1079នាក់ ស្រី 91នាក់ (ជនបរទេស 0នាក់ ស្រី 0នាក់ មាន 0សញ្ជាតិ)ជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះ 263ករណី ឃាត់ 596នាក់ (ស្រី 54នាក់) និងប្រើប្រាស់ 193ករណី ឃាត់ 483នាក់ (ស្រី 37នាក់) ។ អនុវត្ដដីកា ៖ 16ដីកា ឃាត់ 16នាក់ (ស្រី 0នាក់) សារធាតុញៀនគ្រប់ ប្រភេទ 4Kg 583,23g និង 937កញ្ចប់ កញ្ឆាក្រៀម 16,59g និង 3295ដើម៕
Source: Kampuchea Thmey Daily
0 Comments