Ad Code

មនុស្ស​​​៣​នាក់ ​ត្រូវ​​បាន​ចាប់​ខ្លួន ​ខណៈ​​​សាលាដំបូង​ខេត្ត​ព្រះសីហនុ ​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ​ចុះ អនុវត្ត​​​ដីកា​​រក្សា​ការពារ​លើ​ដី​ទំនាស់​ ក្នុង​ឃុំ​រាម​ ស្រុក​ព្រៃនប់



ព្រះសីហនុ ​៖ ​មនុស្ស​ចំនួន​០៣​នាក់​ ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ ​ធ្វើ​ការ​ចាប់​ខ្លួន​ភ្លាមៗ ខណៈ ពេល​ជន​ទាំង​០៣​នាក់​នោះ ​បាន​ព្យាយាម​ម្តង​ហើយ ម្តងទៀត មក​ធ្វើការ​​​រារាំង​ដល់​សមត្ថកិច្ច​ចម្រុះ​របស់​អាជ្ញាធរ​ខេត្ត​ក្នុង​ពេល​ចុះ​អនុវត្ត​​​ដីកា​រក្សា​ការពារ​លើ​ដី​ទំនាស់​មួយ​កន្លែង​ស្ថិត​ក្នុង​តំបន់​ភូមិ​ស្មាច​ដែង ស្រុក​ព្រៃនប់​កាលពី​ព្រឹក ថ្ងៃ​ទី​០៤ ខែ​មករា ​ឆ្នាំ​២០១៩។ ​ជន​ទាំង​០៣​នាក់​នោះ បាន​ធ្វើការ​អះអាង​ថា ខ្លួន​ជា​កូនចៅ​យាម​ដី​ឲ្យ​លោក​ជំទាវ និង​លោក​ឧត្ដមសេនីយ៍​ផ្កាយ​៣ ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៅ​ទីក្រុង ភ្នំពេញ។

មនុស្ស​ចំនួន​០៣​នាក់​ខាងលើ មាន​ឈ្មោះ ទី​១. ហួន​ បញ្ញា​ ភេទ​ប្រុស ទី​២.​ហេង ស៊ី ថា ភេទ​ប្រុស ​ទី​៣​.ឈ្មោះ​ភ័​ក្រ​ស៊ី​ម៉ា​ ភេទ​ប្រុស​។​ ជុំវិញ​ការ​ចាប់​ខ្លួន​មនុស្ស​ សមត្ថកិច្ច​កងរាជអាវុធហត្ថ បាន​បញ្ជាក់​ថា ជន​ទាំង​៣​នាក់​ខាងលើនេះ ក្នុងពេល​គណៈកម្មការ​ចម្រុះ ចុះ​អនុវត្ត​​​ដីកា រក្សា ការពារ របស់ សាលាដំបូង​ខេត្ត​ព្រះសីហនុ​លេខ​១០៨៣ ចុះ​ថ្ងៃ​ទី​០៩ ខែ​សីហា​ ឆ្នាំ​២០១៨ ​ដឹកនាំ​ដោយ លោក ផៃ​ប៊ុន វណ្ណៈ នឹង លោក សុខ កល្យាណ ចៅក្រម ទ​ទួល​បន្ទុក សំណុំ រឿង នោះ ពួកគេ​ទាំង​០៣​នាក់ បានមក​ធ្វើការ​រារាំង ម្តង ហើយ​ម្តងទៀត រំខាន​ដល់​កម្លាំង សមត្ថកិច្ច ដែល​កំពុង​ចុះ​អនុវត្ត​​​ការងារ ព្រមទាំង​បាន​យកឈ្មោះ លោកជំទាវ​ម្នាក់ ឈ្មោះ ធឿន ដែល​មាន​ប្តី​មាន​ឋានៈ​ជា​​ឧត្ដមសេនីយ៍​ផ្កាយ​០៣ ផង​នោះ មក​ធ្វើការ​គំរាម ដល់​សមត្ថ កិច្ច។

សម្រាប់​​ សមត្ថកិច្ច​ក្នុង​ពេល​នោះ​ បាន​ព្យាយាម​ធ្វើការ​ពន្យល់​ណែនាំ​ផង​ដែរ​ ទៅដល់​ជន​ទាំង​០៣​នាក់​ឲ្យ​បញ្ឈប់​សកម្មភាព​រារាំង ព្រោះ​ទង្វើ​នេះ ​ជា​អំពើ​ខុសច្បាប់ ប៉ុន្តែ​ពួកគេ មិន​ព្រម ទើប​សមត្ថកិច្ច​បង្ខំ​ចាប់​នាំ​ខ្លួន​យក ទៅធ្វើ​ការសាកសួរ​តែ​ម្តង។ ជន​ទាំង​០៣​នាក់ នៅ ចំពោះមុខ លោក សុខ កល្យាណ ចៅក្រម​ស៊ើបសួរ អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ពួកគេ បាន បញ្ជាក់ថា​ ជា​អ្នក​ចាំ​ដី​ឲ្យ​គេ ​ហើយ​ចំពោះ​ឯកសារ​ពាក់ព័ន្ធ​រឿង​ដី​ខាងលើនេះ ​ពួកគេ​គ្មានទេ គឺមាន​តែ អត្តសញ្ញាណប័ណ្ណ ស៊េរី​ចាស់ របស់ លោក ស្រី ឈ្មោះ ចាន់​ធឿន និង ប្តី​របស់គាត់​តែប៉ុណ្ណោះ។

ជាមួយ​នឹង​បញ្ហា​នេះ លោក​ចៅក្រម ​សុខ កល្យាណ បាន​ធ្វើ​ការ​ណែនាំ​ថា ពេលនេះ​ គឺជា​ពេល​មន្ត្រី​មាន​សមត្ថកិច្ច​ចុះ​អនុវត្ត​​​ច្បាប់ ដូចនេះ ប្រសិនបើ ភាគី​ណាមួយ មិន​សុខចិត្ត នឹង​ការ​ចុះ​អនុវត្ត​​​សេចក្តី​សម្រេច ដីកា​រក្សា​ការពារ​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ខាង​លើ​នេះ​ទេ អាច​ដាក់​ពាក្យបណ្តឹង តវ៉ា បាន តាម​មាត្រា ៥៥០ នៃ​ក្រម រដ្ឋប្បវេណី។ ​ប៉ុន្តែ ក្រោយ មក ជន​ទាំង​បីនាក់​ខាងលើ ត្រូវបាន លោក ចៅក្រម ធ្វើការ​ដោះលែង​វិញ​ដោយ​យល់ ថា​ពួក អ្នក​ទាំង​០៣​នាក់​នេះ​មិន​សូវ​មាន​ការ​យល់ដឹង ប៉ុន្តែ​ បើ​សិន​ជា​មាន​លើក​ក្រោយ​ទៀត ឈប់ យោគយល់​បែបនេះ​ទៀតហើយ។ ​

គួរ​បញ្ជាក់​ផង​ដែរ ដីកា​រក្សា​ការពារ លេខ ១០៨៣ ចុះ​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៨ របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ខាងលើនេះ ម្ចាស់​ដើមបណ្តឹង ឈ្មោះ ស ស៊ឹង ចំណែក ឯ កូន​បំណុល ឈ្មោះ តាន់ ឬ​ទ្ធី លើ​ទីតាំង​ដី​ទំ​ហំ​ប្រមាណ ២៦៨.៥៧៥០​ហិកតា​ក្នុង​តំបន់​សុ​បិ​ន ស្ថិតក្នុង​ភូមិ​ស្មាច​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ហើយ​ចំណាត់​ការ​ចុះ​រុះរើ តាម តាម​ខ្លឹមសារ ដី​រក្សា​ការពារ​ខាងលើ ជា​លទ្ធផល​សមត្ថកិច្ច​ចម្រុះ​បាន​រុះរើ ខ្ទម​ធ្វើ​ពី​ឈើ ប្រក់ ស័ង្កសី ចំនួន​២២​ខ្ទម និង​តង់​ប្រក់​កៅស៊ូ​ចំនួន​០៣។

ពាក់ព័ន្ធ​ទីតាំង​ដី​ទំនាស់​នេះ លោក​ស ស៊ឹង បាន​អះអាង​ថា ដី​នេះ​គាត់​បាន​ទិញ ជាច្រើន​ឆ្នាំ​មក​ហើយ និង​មាន​ការ​ទទួល ស្គាល់ ពី​អាជ្ញាធរ​ដែនដី​ និង​ជំនាញ​គ្រប់​លំដាប់​ថា ​ចំណែក​ ឈ្មោះ តាន់ ឬ​ទ្ធី មិនមាន​អ្វី​ទាំង អស់ គឺ​ចូលមក​រំលោភ បំពាន​ឆៅ​ៗ​តែម្តង តាម​គ្រប់​រូបភាព ដូចជា​កាប់​ឆ្ការព្រៃ សាងសង់ ផ្ទះ និង​ខ្ទម ជាដើម ជាហេតុ ឲ្យ រូប​គាត់​ជា​ម្ចាស់​ដី​ស្រប់​ច្បាប់ រង​ទុក​លំបាក​គ្រប់ពេលវេលា ហើយ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​ផង​នោះ​គឺ​អ្នក​មក​ចាំ​ដី ​ឲ្យ​ឈ្មោះ តាន់ ឬ​ទ្ធី ភាគច្រើន​ជា ជា​យោធា ដោយ​មិន​ដឹង​ថា ក្រុម​ទាហាន​ទាំងនោះ​មកពីណា​នោះទេ ហើយ​ជា​រៀងរាល់​យប់ ពួកគេ​តែង ធ្វើការ​បាញ់​បោះ យ៉ាង​អនាធិបតេយ្យ បង្ក​ភាព​ភ័យខ្លាច ដល់ ប្រជាពលរដ្ឋ រស់នៅ​ក្បែរ​ៗ​នោះ​គ្រប់​ពេល​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu