ព្រៃវែង ៖ លោក សួន សំអឿន អធិការស្រុកបានឲ្យដឹងថា នៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩វេលាម៉ោង១០និង៤៥នាទី មានគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ(៩១-៩២) បង្កឡើងដោយរថយន្តបែន B1ស្លាកលេខ ខេមរភូមិន្ទ4.9457 បើកបរដោយជនមិនស្គាល់ឈ្មោះ(គេចខ្លួនបាត់) មកពីទិសខាងកើត បញ្ច្រាសទិសគ្នា លុះដល់ចំណុចខាងលើ បានរេចង្កូតបុករថយន្តហាយលែនឌ័រ មួយគ្រឿង ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ2AI.8096 បើកមកពីទិសខាងលិច បើកបរ ដោយឈ្មោះ ប៉ែន សៅសុម៉េតធា មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលថ្កូវ នៃអធិការដ្ឋានស្រុកកំពង់ត្របែក បណ្តាលឲ្យធ្លាក់រថយន្តទាំងពីរគ្រឿងទៅក្រោមខាងត្បូងផ្លូវ ស្លាប់មនុស្សសរុបចំនួន៦នាក់ ប្រុស៤នាក់ ស្រី២នាក់ ដោយ
១-ឈ្មោះ ប៉ែន សៅសុម៉េតធា ភេទប្រុស (មន្ត្រីនគរបាល)
២-ឈ្មោះ ឃីម គា ភេទប្រុស
៣-ឈ្មោះ ឌី វណ្ណះ ភេទប្រុស
៤-ឈ្មោះ ក្តាម ភេទប្រុស
៥-ឈ្មោះ មោគ សុភាព ភេទស្រី
៦-ឡាយ ស្រីណិច ភេទស្រី។
បច្ចុប្បន្ន សាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត កំពុងចាត់ចែងយកមករក្សានៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments