Ad Code

បុរស​វ័យ​ចំណាស់​ម្នាក់​​ ​យក​ឫស្សី​ស្រស់​លើក​បង្គោល​ភ្លើង​​ ទាក់​ប៉ះ​ខ្សែភ្លើង​ឆក់​ស្លាប់



បន្ទាយមានជ័យ​ ៖ ​នៅ​ព្រឹក​ ថ្ងៃ​ទី​២៨​ ខែ​មករា ឆ្នាំ​២០១៩​នេះ ​មាន​បុរស​វ័យ​ចំណាស់​ម្នាក់ ​បាន​យក​ឫស្សី​ស្រស់​លើក​បង្គោល​ភ្លើង​មិន​ប្រយ័ត្ន​ទាក់​ប៉ះ​ខ្សែភ្លើង​ឆក់​ស្លាប់​ ពេល​ដែល​បញ្ជូន​ដល់​មន្ទីរពេទ្យ ស្ថិតនៅ​ភូមិ​បែក​ចាន​ចាស់ ឃុំ​បែក​ចាន​ចាស់ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោក ជា ស្លូញ អធិការ​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹងថា បុរស​ដែល​ត្រូវ​ខ្សែភ្លើង​ឆក់​នោះ​មានឈ្មោះ យូ​រ៉ា ដែន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​បែក​ចាន​ចាស់ ឃុំ​បែក​ចាន​ចាស់ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោក ជា ស្លូញ​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​មុនពេល​កើតហេតុ​នោះ ​ជនរងគ្រោះ​ បាន​​​យក​ឫស្សី​ស្រស់​លើក​បង្គោល​ភ្លើង​មិន​ប្រយ័ត្ន​ទាក់​ប៉ះ​ខ្សែភ្លើង​ ដោយសារ​ជើង​មាន​ជាតិ​សើម និង​ឫស្សី​ស្រស់​បណ្តាល​ឲ្យ​ឆក់ ​ស្រាប់តែ​ប្រពន្ធ​បាន​ឃើញ​ប្តី​ត្រូវ​ខ្សែភ្លើង​ឆក់ ក៏បាន​យក​អាវ​ទាញ​ចេញពី​​បង្គោល​ឫស្សី ហើយ​ជនរងគ្រោះ​បាន​សន្លប់​ស្តូកស្តឹង ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយចេក។ ពេលនោះ​ ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ក៏បាន​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ស្រុក​ថ្មពួក តែ​ជា​អកុសល​ពេល​ទៅដល់​មន្ទីរពេទ្យ ​ក៏ត្រូវ​បាន​ដាច់​ស្លាប់​តែម្តង។ លោក​អធិការ បន្តថា សព​ជនរងគ្រោះ​ប្រគល់​ជូន​ក្រុមគ្រួសារ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ថ្ងៃនោះ​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu