កណ្តាល ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យកែសម្រួលព្រំ ប្រទល់រដ្ឋបាល រវាងក្រុងតាខ្មៅ ជាមួយស្រុកស្អាង និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយកាត់យកឃុំចំនួន៤ ពីស្រុកស្អាង គឺឃុំស្វាយរលំ ឃុំកោះអន្លង់ចិន ឃុំសិត្បូ ឃុំរការខ្ពស់ និងដីមួយផ្នែក នៃស្រុកកណ្ដាលស្ទឹង មកដាក់ឲ្យស្ថិតក្រោមរដ្ឋបាលក្រុងតាខ្មៅ។ នេះបើយោងតាមអនុក្រឹត្យដែលទទួលបាននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ។
ជាមួយគ្នានេះ ត្រូវប្តូរឃុំទាំង៤ ឲ្យចំណុះឲ្យក្រុងតាខ្មៅ ខេត្តកណ្តាល ទៅជាសង្កាត់មានដូចខាងក្រោម ៖
១-ឃុំស្វាយរលំ ទៅជា សង្កាត់ស្វាយរលំ
២-ឃុំកោះអន្លង់ចិន ទៅជា សង្កាត់កោះអន្លង់ចិន
៣-ឃុំសិត្បូ ទៅជា សង្កាត់សិត្បូ
៤-ឃុំរកាខ្ពស់ ទៅជា សង្កាត់រកាខ្ពស់៕
Source: Kampuchea Thmey Daily
0 Comments