Ad Code

ថ្ងៃទី​២០​មករា ​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​១៣​ករណី​ ឃាត់​ជនសង្ស័យ​២៤​នាក់​



ភ្នំពេញ ៖ យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​លើក​ទី ៣ ដែល​កាសែត​កម្ពុ​ជាថ្មី​ទទួលបាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៩ សមត្ថកិច្ច ចម្រុះ​ទូទាំងប្រទេស​បង្ក្រាប (​ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំ​ដុះ ផលិត​កែច្នៃ ចាត់ចែង ផ្ដល់​ទីតាំង និង​ប្រើប្រាស់​) ចំនួន ១៣​ករណី ឃាត់២៤​នាក់ (​ស្រី ១​នាក់​) វត្ថុតាង​ចាប់យក សរុប មេ​តំ​ហ្វេ​តា​មីន (ice) ៩,៨៤​ក្រាម និង ២៩​កញ្ចប់​តូច។​

ប្រភេទ​បទល្មើស​គ្រឿងញៀន ដែល​ត្រូវ​សមត្ថកិច្ច​បង្ក្រាប រួមមាន ជួញដូរ ៧​ករណី ឃាត់១៥​នាក់ (​ស្រី ១​នាក់​) និង​ប្រើប្រាស់៦​ករណី ឃាត់៩​នាក់ (​ស្រី០​នាក់​)។ អនុវត្ដ​ដីកា ​៖ ដីកា​២​ករណី ចាប់​ជនសង្ស័យ ២​នាក់។ អាវុធហត្ថ ​៖ បង្ក្រាប​ជួញដូរ១​ករណី ឃាត់២​នាក់ (​ស្រី០​នាក់​)។ អ្នកមាន​ផ្ទុក​សារធាតុ​ញៀន៩​នាក់ ជួញដូរ០​នាក់​/១៥​នាក់ និង​ប្រើប្រាស់៩​នាក់​/៩​នាក់។​

លទ្ធផល​ទាំងអស់​បង្ក្រាប​ដោយ៩​អង្គភាព រួមមាន Police : ៨​អង្គភាព ១ / មន្ទីរ​ ៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ប្រើប្រាស់២​ករណី ឃាត់៥​នាក់ ចាប់យក​ice ៤,៥៥​ក្រាម​។ ២ /បន្ទាយមានជ័យ ​៖ ជួញដូរ១​ករណី ឃាត់១​នាក់ ប្រើប្រាស់១​ករណី ឃាត់១​នាក់​។ ៣ /កំពង់ឆ្នាំង​ ៖ ជួញដូរ១​ករណី ឃាត់២​នាក់ ចាប់យក​ice ១,២៧​ក្រាម​។ ៤ / កំពង់ធំ​ ៖ ជួញដូរ១​ករណី ឃាត់១​នាក់ ចាប់យក​ice ២​កញ្ចប់​តូច​។ ៥ /កណ្ដាល​ ៖ ជួញដូរ១​ករណី ឃាត់៧​នាក់ ចាប់យក​ice ១៦​កញ្ចប់​តូច​។ ៦ / ពោធិ៍​សាត់​ ៖ ប្រើប្រាស់១​ករណី ឃាត់១​នាក់ ចាប់យក​ice ០,១៩​ក្រាម​។ ៧ /តាកែវ​ ៖ អនុវត្តន៍​ដីកា២ចាប់ ២​នាក់​។ ៨ / រាជធានី​ភ្នំពេញ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ប្រើប្រាស់ ២​ករណី ឃាត់ ២​នាក់ ចាប់យក​ice ១១​កញ្ចប់​តូច​។ PM : ១​អង្គភាព ១ / បាត់ដំបង​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ចាប់យក​ice ៣,៨៣​ក្រាម​។​

ដោយឡែក លទ្ធផល​អនុវត្តន៍​ច្បាប់​រយៈពេល១២​ខែ (​គិតពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​២០ ខែធ្នូ​) ឆ្នាំ​២០១៨ សរុប 7823​ករណី ឃាត់​មនុស្ស 15822​នាក់ ស្រី 1300​នាក់ (​ជនបរទេស 310​នាក់ ស្រី 48​នាក់ មាន 24​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង​ដាំ​ដុះ 4932​ករណី ឃាត់ 8846​នាក់ (​ស្រី 890​នាក់​) និង​ប្រើប្រាស់ 2891​ករណី ឃាត់ 6976​នាក់ (​ស្រី 410​នាក់​) ។ អនុវត្ដ​ដីកា​៖ 235​ដីកា ឃាត់ 227​នាក់ (​ស្រី 9​នាក់​) សារធាតុ​ញៀន​គ្រប់ ប្រភេទ 532kg 174,57g កញ្ឆា​ក្រៀម 74kg 146g និង 164925​ដើម។

សម្ភារៈ​ចាប់យក រួមមាន រថយន្ដ 94​គ្រឿង ម៉ូតូ 2230​គ្រឿង ទូរស័ព្ទ 5924​គ្រឿង ជញ្ជីង 376​គ្រឿង អាវុធខ្លី 26​ដើម និង អាវុធ​វែង 13​ដើម។​

យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​លើក​ទី៣ ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា លទ្ធផល​អនុវត្តន៍​ច្បាប់​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៩​សរុប 396​ករណី ឃាត់​មនុស្ស 913​នាក់ ស្រី 70​នាក់ (​ជនបរទេស 0​នាក់ ស្រី 0​នាក់ មាន 0​សញ្ជាតិ​)​ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំ​ដុះ 230​ករណី ឃាត់ 522​នាក់ (​ស្រី 50​នាក់​) និង​ប្រើប្រាស់ 166​ករណី ឃាត់ 391​នាក់ (​ស្រី 20​នាក់​) ។ អនុវត្ត​ដីកា ​៖ 13​ដីកា ឃាត់ 13​នាក់ (​ស្រី 0​នាក់​) សារធាតុ​ញៀន​គ្រប់ ប្រភេទ 4Kg 378,55g និង 832​កញ្ចប់ កញ្ឆា​ក្រៀម 16,59g និង 3295​ដើម៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu