Ad Code

លោកជំទាវ​កិ​ត្ដិ​សង្គហ​បណ្ឌិត ម៉ែន សំអន សាទរ​ការ​សម្ពោធ​របស់​សមាគម​សហគ្រិន​ចិន ជាំ​ង​ស៊ូ នៅ​កម្ពុជា



ភ្នំពេញ ៖ លោកជំទាវ​កិ​ត្ដិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​បាន​ថ្លែង​នូវ​ការ​អបអរសាទរ​ចំពោះ​ការ​បើក​សម្ពោធ​ជា​ផ្លូវការ​របស់​សមាគម​សហគ្រិន​ចិន ជាំ​ង​ស៊ូ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​មួយ​កំពុងតែ​មានការ​អភិវឌ្ឍ​ន៍​យ៉ាង​ឆាប់រហ័ស​គួរ​ឲ្យ​ចាប់អារម្មណ៍​លើ​ឆាក​អន្តរជាតិ​ពិសេស​មាន​សុខសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​តែម្ដង​ជា​កត្តា​សំខាន់បំផុត​។



លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ថ្លែង​នូវ​ការអបអរសាទរ​បែបនេះ​ខណៈ​ដែល បាន​អញ្ជើញ​ជា​អធិបតី​កិត្តិយស ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​សមាគម​សហគ្រិន​ចិន ជាំ​ង​ស៊ូ នៅ​កម្ពុជា នៅ​សណ្ឋាគារ Sofitel Phnom Penh Phokeethra រាជធានី​ភ្នំពេញ កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ១៤​រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៩ ចុង​សប្ដាហ៍​នេះ​។



លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​ថ្លែង​ថា ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គ​មហា​សេស​នា​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កម្ពុ​ជា បាន​ដឹកនាំ​ប្រទេស​ឲ្យ​មាន​សុខភាព​សន្ដិភាព ឯកភាព​ទឹកដី និង​មានការ​អភិវឌ្ឍន៍ យ៉ាង​ខ្លាំងក្លា ក្នុង​នោះ ក៏បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នកវិនិយោគ​ទុន​គ្រប់​ប្រភេទ​ដែលមាន​បំណង​ចង់​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​។



លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​ថ្លែងបន្ត​ថា ​តាមរយៈ​សមាគមន៍​នេះ ពិត​ជា​មាន​សារៈសំខាន់​ណាស់ សម្រាប់​ទាក់ទាញ​អ្នក​វិនិយោគ ពាណិជ្ជករ អាជីវករ និង​អ្នក​ទេសចរណ៍ មកពី​ខេត្ត​ជាំ​ង​ស៊ូ ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍន៍ សេដ្ឋកិច្ច​សង្គម​កម្ពុជា ក៏ដូចជា​រួមចំណែក​ព​ង្រឹ​ង​ពង្រីក​មិ​ត្ដ​ភាព កម្ពុជា​-​ចិន ឲ្យ​កាន់​តែ​មាន​ភាព​ជិតស្និទ្ធ​បន្ថែមទៀត​ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu